ចំណេះដឹង! តើ​ហិរញ្ញប្បទាន​មានន័យ​ដូចម្តេច?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ហិរញ្ញប្បទាន​គឺជា​ការផ្ដល់​ហិរញ្ញវត្ថុ ការ​ឲ្យ​ខ្ចី ការផ្ដល់ប្រាក់ ការផ្ដល់​ទុន ឬ ការផ្ដល់​ឲ្យ​នូវ​ធនធាន សម្រាប់​ទ្រទ្រង់​ដំណើរការ​អនុវត្ត គម្រោង​ធុរកិច្ច​ណាមួយ។ ដំណើរ​នៃ​ការធ្វើ​ហិរញ្ញប្បទាន គឺ​ជាប់​ពាក់ព័ន្ធ​ទាំង​អ្នកផ្ដល់​និង​អ្នកទទួល​ឬ​អ្នក​សុំ​ខ្ចី។

ដូច្នេះ​ក្នុងការ​អនុវត្ត​ជាក់ស្ដែង ពាក្យ ” ហរិ​ញ្ញ​ប្ប​ទាន ” គឺ​សំដៅ​ដល់​ការផ្ដល់ និង​ការទទួលប្រាក់​ឬ​មូលនិធិ សម្រាប់​គាំទ្រ​ដំណើរការ​គម្រោង​ធុរកិច្ច​អ្វីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​ទស្សនាទាន​ទំនើប​ពាក្យ “ហិរញ្ញប្បទាន” មាន​ពីរ​ប្រភេទ​គឺ ហិរញ្ញប្បទាន​ទ្រព្យ​ម្ចាស់ និង​ហិរញ្ញប្បទាន​បំណុល (equity financing and debt financing)។ ហិរញ្ញប្បទាន​ទ្រព្យ​ម្ចាស់ គឺ​សំដៅ​ដល់​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ តាមរយៈ​ការបោះ​ផ្សាយ និង​លក់​នូ​ង​មួ​លប​ត្រ​ទ្រព្យ​ម្ចាស់ (equity securities) ដូចជា​សន្លឹក​ហ៊ុន ជាដើម។

ចំណែកឯ​ហិរញ្ញប្បទាន​បំណុល គឺ​សំដៅ​ដល់​ការ​កៀរ​ធនធាន​ហិរញ្ញវត្ថុ តាមរយៈ​ការបោះពុម្ពផ្សាយ និង​លក់​នូវ​មូល​ប​ត្រ​បំណុល (debt securities) ដូចជា សញ្ញា​បណ្ណ និង បណ្ណ​បំណុល ដទៃទៀត​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ឬ​ផ្សារទុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here