ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ២២ភាគរយរយៈពេល៦ខែដំបូង

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ២៤.០៣៤.៦៣៨ពាន់រៀល (៥.៨៧៧.៧៦២ ដុល្លារអាមេរិក) សម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២០ សម្រេចបាន ២០,៤៦% នៃការគ្រោងផែនការឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ កើនឡើងចំនួន ៤៣០.៨៧០ពាន់រៀល (៥៥.៧០៧ ដុល្លារអាមេរិក)ឬស្មើនឹង ១,៨៣%។ នេះបើយោងតាមឯកសាររបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានដាក់ជួនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

របាយការណ៍ បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានសរុបចំនួន ៨.៤៨៥.២៧៥ពាន់រៀល (២.០៧៥.១៧៦ ដុល្លារអាមេរិក) សម្រេចបាន ១៨,៧៣% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ កើនឡើងចំនួន ១.៥៤០.៥៤២ពាន់រៀល (៣៧៣.៥៨៧ ដុល្លារអាមេរិក) ឬស្មើនឹង ២២,១៨%។

សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៥២.៤៤៥.៦៦០ពាន់រៀល (១២.៨៦៦.៩៤៣ ដុល្លារអាមេរិក) សម្រេចបាន ៤៤,៦៥% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៦ខែ ដើមឆ្នាំ២០១៩ កើនឡើងចំនួន ៥.៣២៥.៥១៨ពាន់រៀល (១.១៧៤.៦០០ ដុល្លារអាមេរិក) ឬស្មើនឹង ១១,៣០% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៨.៤១០.៧៩៤ពាន់រៀល (៤.៥១៦.៨៧៨ ដុល្លារអាមេរិក) សម្រេចបាន ៤០,៦៣% នៃគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៦ខែ ដើមឆ្នាំ២០១៩ ថយចុះចំនួន ៣.១១០.៨៧៧ពាន់រៀល (៨២៣.៤៨៧ ដុល្លារអាមេរិក) ឬស្មើនឹង ១៤,៤៥%។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨២៦.០៨៧.២០៣ ពាន់រៀល (២០១.៨២៩.២៧០ ដុល្លារអាមេរិក) កើនឡើងចំនួន ៨.៥៤៤.២៥៥ ពាន់រៀល (១.២០៥.២៣៤ ដុល្លារអាមេរិក) ស្មើនឹង ១,០៥% និងមូលធនសរុបមានចំនួន ៦៣៧.១៧៩.០៤១ ពាន់រៀល (១៥៥.៦៧៥.៣០៩ ដុល្លារអាមេរិក) កើនឡើងចំនួន ១៨.១៧៧.០៤៥ ពាន់រៀល (៣.៧៧២.៩៧៩ ដុល្លារអាមេរិក) ស្មើនឹង ២,៩៣% ធៀបនឹងឆ្នាំ២០១៩។

ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិក្នុងត្រីមាសទី២ ឆ្នាំ២០២០ (Basic Earnings per Share) គឺចំនួន ៤១១រៀល (០,១០ ដុល្លារអាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here