កម្ពុជារកចំណូលបាន ១,៣ពាន់លានដុល្លារពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃក្នុងឆមាសទី១

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជារកចំណូលបាន ១,៣ ពាន់លានដុល្លារ ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ កើនឡើងគួរឱ្យកត់សម្គាល់ពីជាង ៤១៥ លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍បាននិយាយថា កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ២៥.៥៦៣ ឯកតា (យូនីត) ដែលមានទម្ងន់សរុប ៣៦.៨០៣ គីឡូក្រាមក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃសរុបកាលពីឆ្នាំមុនមានតម្លៃ ៤១៥,៧៥ លានដុល្លារ ស្មើនឹង ១៩ ៨៨០ គីឡូក្រាម ឬ ៤៧ ០៧១ ឯកតា។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ កម្ពុជាក៏បាននាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានតម្លៃប្រមាណ ៣៨៣,៣២ លានដុល្លារ ស្មើនឹង ២៨ ៨៤៤ គីឡូក្រាម ឬ ៦៤០,២២២ ឯកតា។ ក្នុងឆ្នាំ ២០១៩ ទាំងមូលតម្លៃនាំចូលមានចំនួន ១៤៩.៥៧ លានដុល្លារ ស្មើនឹង ៥៧.៦៣២ គីឡូក្រាម ឬ ១.០៤៣.៧២៧ ឯកតា។

ប្រទេសសឹង្ហបុរីគឺជាទីផ្សារនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសថៃ វៀតណាម ប៊ែលហ្សិក ជប៉ុន អ៊ីតាលី និងចិន។

ប្រទេសថៃ សឹង្ហបុរី កាណាដា ប៊ែលហ្សិក និងហុងកុងគឺជាទីផ្សារនាំចូលធំជាងគេរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនរុករករ៉ែមាសធំៗ ចំនួន២ កំពុងប្រតិបត្តិការនៅកម្ពុជា រួមមានក្រុមហ៊ុនរុករករ៉ែមាសដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា Mesco Gold ។

ក្រុមហ៊ុន Mesco Gold ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅខេត្តរតនគិរី ក្នុងការរ៉ុករករ៉ែមាសនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅអូស្រ្តាលី កំពុងអភិវឌ្ឍគម្រោងរ៉ែមាសអូក្វាវនៅក្នុងខេត្តមណ្ឌលគីរី ហើយគ្រោងនឹងទាញយករ៉ែមាសជាលើកដំបូងនៅត្រីមាសទី ២ ឆ្នាំ ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here