កម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ជាទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក អំឡុងពេលមានជំងឺរាតត្បាត COVID-19។

កម្ពុជាឈរនៅលើកំពូលតារាងក្នុងបញ្ជីទិសដៅទេសចរណ៍មានសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយសារមានការឆ្លើយតបនឹងបទប្បញ្ញត្តិសុខភាពអន្តរជាតិខ្ពស់ និងករណីឆ្លងជំងឺ COVID-19មានកម្រិតទាប។

ក្រុមហ៊ុនទេសចរណ៍ Tourlane ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងបានធ្វើការសិក្សាស្រាវជ្រាវមួយកាលពីថ្ងៃទី ១០ ខែសីហាដើម្បីកំណត់ទិសដៅថ្ងៃឈប់សម្រាកប្រកបដោយសុវត្ថិភាព អំឡុងពេលការផ្ទុះឡើងនៃជំងឺ COVID-19។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Malay Mail កាលពីសប្តាស៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបានប្រមូលទិន្នន័យ និងវិភាគលើសកម្មភាពប្រជាជន ក៏ដូចជាការដាក់ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ដែលដាក់ចេញ ដោយមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប។

គោលដៅ ដែលមានសុវត្ថិភាពបំផុតទាំង ១០ នៅទូទាំងពិភពលោករួមមាន ប្រទេសថៃ ហ្ស៊កដានី បារាំង ប៉ូលីនេស៊ី ក្រិក អ៊ុយរូហ្គាយ អ៊ីតាលី កម្ពុជា ជប៉ុន អៀរឡ ង់និងបុតស្វាណា (Botswana)។

នៅថ្ងៃនេះ ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here