សម្តេចតេជោ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនឡើងដល់ជាង ៨០០លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេលជិត៩ខែ ឆ្នាំ២០២០នេះ។ នេះបើយោងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសាសន៍របស់សម្តេចតេជោ ត្រូវបានធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា “ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេលជិត៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ”។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានកោតសរសើរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺលោកបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here