សេដ្ឋកិច្ចអាមេរិកបានកើនឡើង២ភាគរយក្នុងត្រីមាសទី៣ ដោយសារការចំណាយរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះ

ដោយៈសុផារី

អាមេរិកៈ សេដ្ឋកិច្ចអាមេរិកកើនឡើងក្នុងល្បឿនយឺតបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ផ្ទុះឡើង ដែលធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកាន់តែតានតឹង និងបណ្តាលឱ្យមានការខ្វះខាតទំនិញ ដូចជារថយន្តជាដើម ដែលរារាំងការចំណាយរបស់អ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters កាលពីថ្ងៃទី២៨ ខែតុលានេះ។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិក (Commerce Department) បាននិយាយកាលពីថ្ងៃម្សិលមិញថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២ភាគរយកាលពីត្រីមាសមុន។ នោះគឺជាល្បឿនយឺតបំផុត ចាប់តាំងពីត្រីមាសទី២នៃឆ្នាំ២០២០ នៅពេលដែលសេដ្ឋកិច្ច បានទទួលរងនូវការធ្លាក់ចុះជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានវិធានការចាំបាច់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់រលកទីមួយនៃករណីកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាសែតដដែលបានសរសេរថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា៦.៧ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំ២០២១។ ការឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) បានធ្វើឱ្យខ្វះកម្លាំងពលកម្ម កាន់តែច្រើននិងធ្ងន់ធ្ងរទៅៗ នៅរោងចក្រ អណ្តូងរ៉ែ និងកំពង់ផែ ដែលធ្វើអោយខ្សែសង្វាក់ផ្គត់ផ្គង់កើនឡើង។

អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ និងប្រាប់កាសែត Reuters ថា GDP អាមេរិកនឹងកើនឡើងក្នុងអត្រា២.៧ ភាគរយកាលពីត្រីមាសមុន។

អតិផរណាខ្លាំង ដែលបណ្តាលមកពីកង្វះខាតផ្នែកសេដ្ឋកិច្ច និងប្រាក់ជំនួយសង្គ្រោះជំងឺរាតត្បាតពីរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិសុខភាពសាធារណៈ បានកើនឡើងខ្ពស់។ ការជំរុញសារពើពន្ធ និងព្យុះ Hurricane Ida ដែលបានបំផ្លិចបំផ្លាញផលិ​តកម្មថាមពល នៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិក កាលពីចុងខែសីហា ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលរួមចំណែកច្រើនជាង២ភាគ៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា១.៦ភាគរយ បន្ទាប់ពីល្បឿនកំណើនដ៏រឹងមាំ១២ភាគរយ នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា។ ក្រៅពីរថយន្តដែលមានការជាប់គាំង ជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) ក៏បានកាត់បន្ថយការចំណាយលើសេវាកម្ម ដូចជា ការធ្វើដំណើរតាមផ្លូវអាកាស និងការទទួលទានអាហារនៅខាងក្រៅ ជាដើម។

ប៉ុន្តែគេក៏រំពឹងថា នឹងមានសញ្ញាដែលសកម្មភាពសេដ្ឋកិច្ចកើនឡើង នៅចុងត្រីមាសនេះ។ អត្រាការផ្លងមានការថយចុះគួរឱ្យកត់សម្គាល់ ការកើលឡើងនៃការចាក់ថ្នាំវ៉ាក់សាំង ហើយស្ថានភាពសុខភាពសាធារណៈ មានភាពប្រសើរឡើង បានជួយបង្កើនទំនុកចិត្តរបស់ប្រជាជនក្នុងខែនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here