គាំទ្រផលិតផលជាតិៈគាំទ្រថ្នាំលាប Temple Paint ជាមួយការធានាលើគុណភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផលិតផលថ្នាំព៌ណ Temple Paint បាននិងកំពុងផលិតនៅកម្ពុជា ដែលជាផលិតផលត្រូវបានគិតគូពីគុណភាព និងស្តង់ដាបៃតង ដែលកាតើបន្ថយបាននូវផលប៉ះពាល់បរិស្ថាន និងជាប់បានយូរ។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗៗនេះថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើ​យអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហ​ដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទោះវាជាផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុនរបស់យើងសូមធានាគុណភាពយ៉ាងច្បាស់លាស់ និងពិតប្រាកដអាស្រ័យលើផលិតផលណាមួយ ដែលក្រុមហ៊ុនមានបញ្ជាក់នៅតាមប្រភេទថ្នាំនិមួយៗ”។លោកបន្តថា “យើងមានផលិតផលថ្នាំបីប្រភេទ គឺកោះកេរ្ត៍ បន្ទាយស្រី និងនគរវត្ត” ដែលផលិតផលនិមួយៗសុទ្ឋតែមានស្តង់ដាលំដាប់អន្តរជាតិ និងមានរយៈពេលប្រើប្រាស់ខុសៗគ្នា”។

លោកធួន ស៊ីណានបានថ្លែងទៀតថា យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើង ដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេ​លពីបីរខែចុងក្រោយនេះ។ ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) ដែលជាផលិតផលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធរបស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍” ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paint ម៉ាក “អង្គរវត្ត” ជាប្រភេទថ្នាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here