ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមដាំក្បាលចុះ៦,១៧ភាគរយនៅក្នុងត្រីមាសទី៣

ដោយៈ សុផារី

វៀតណាមៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសវៀតណាមត្រូវបានគេប៉ាន់ស្មានថា នឹងប្រកាសកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី៣ ទៅ៣,៥ ភាគរយនៅឆ្នាំ២០២១ ដែលទាបជាងគោលដៅប្រហែល៦ភាគរយ ដែលបានកំណត់ពីមុនដោយរដ្ឋសភាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Pham Minh Chinh បានធ្វើការកត់សម្គាល់ នៅពេលបង្ហាញរបាយការណ៍របស់រដ្ឋាភិបាល នៅក្នុងសម័យប្រជុំលើកទី២ នៃរដ្ឋសភាវៀតណាមលើកទី១៥ ដែលបានបើកកាលពីថ្ងៃពុធសប្តាហ៍មុន។

លោកបានបន្តថា ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃរលកការឆ្លងជំងឺកូវីដ១៩ដែលកំពុងបន្តវៀតណាម បានរាយការណ៍ពីកំណើន GDP ត្រឹមតែ១.៤២ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដោយសារអាជីវកម្មនិងប្រជាជន ជាពិសេសអ្នកដែលស្ថិតនៅក្នុងចំណុចក្តៅ នៃជំងឺរាតត្បាតប្រឈមមុខនឹងការលំបាកជាច្រើន។

លោកបាននិយាយថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការបង្កើនតម្លៃសម្ភារៈនាំចូល និងការស្ទុះងើបឡើងវិញយឺត នៃការវិនិយោគពីបរទេស ក៏ជាផ្នែកមួយបណ្តាលឱ្យដំណើរការសេដ្ឋកិច្ចមិនល្អ របស់វៀតណាមក្នុងរយៈពេលនេះ។

យោងតាមរបាយការណ៍ អត្រាកំណើនផលិតផលក្នុងស្រុកសរុប ក្នុងចន្លោះពី៦ភាគរយទៅ៦.៥ភាគរយសម្រាប់ឆ្នាំ២០២២ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលវៀតណាម ដោយមានវិធានការបត់បែន និងមានប្រសិទ្ធភាព ផ្តោតលើការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងជំរុញសេដ្ឋកិច្ចឱ្យនៅនឹងនរ។

នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយនៅចុងខែកញ្ញា ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង៤,៨ ភាគរយនៅឆ្នាំ ២០២១ មុននឹងងើបឡើងវិញ ដល់អត្រាមុនជំងឺរាតត្បាតពី៦,៥ ទៅ៧ភាគរយចាប់ពីឆ្នាំ ២០២២ តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here