ទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ថៃជាមួយកម្ពុជាបន្តហក់ឡើងប៉ុន្តែដាំក្បាលចុះជាមួយប្រទេសជិតខាង

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ពាណិជ្ជកម្មឆ្លងដែនរបស់ថៃបានធ្លាក់ចុះ ៩,១៨% នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ដោយសារតែវិធានការបិទទ្វារប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសជិតខាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានតែប្រទេសកម្ពុជាទេ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួន មានព្រំដែនគោកជាប់នឹងប្រទេសថៃ ហើយការផ្លាស់ប្តូរពាណិជ្ជកម្មមានកំណើន ២,២៧ ភាគរយក្នុងឆមាសទី១នៃឆ្នាំនេះ។

នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស បានរាយការណ៍ពីការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រួមទាំងពាណិជ្ជកម្មឆ្លងកាត់ដ៏ទៅទៀត មានចំនួនសរុប ៦២៧ ពាន់លានបាត ពីខែមករាដល់ខែមិថុនា ខណៈប្រទេសម៉ាឡេស៊ីជាដៃគូធំជាងគេ។

ការធ្វើពាណិជ្ជកម្មឆ្លងកាត់ ពាក់ព័ន្ធនឹងទំនិញ ឆ្លងកាត់ប្រទេសច្រើនជាងមួយ។

ក្នុងចំណោមតួលេខសរុប ការនាំចេញមានចំនួន ៣៦៥ ពាន់លានបាតធ្លាក់ចុះ ៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ ៩,៩៨% មកត្រឹម ២៦២ ពាន់លានដុល្លារ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ១០៣ ពាន់លានដុល្លារ។
ពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងចំនួន៤ មានចំនួន ៣៧០ ពាន់លានបាត ធ្លាក់ចុះ ១៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ សរុបការនាំចេញមានចំនួន ២១៩ ពាន់លានបាតធ្លាក់ចុះ ១១,៩% និងការនាំចូល ២៦២ ពាន់លានធ្លាក់ចុះ ៩,៩៨% ។ ប្រទេសថៃបានរក្សាអតិរេកពាណិជ្ជកម្មចំនួន ៦៨,១ ពាន់លានបាត។

ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប ១០៩ ពាន់លានបាត (ធ្លាក់ចុះ ២៦,៨%) បន្ទាប់មកពាណិជ្ជកម្មជាមួយប្រទេសឡាវ (៩២,៣ ពាន់លានបាត ធ្លាក់ចុះ ៧,០៩%) មីយ៉ាន់ម៉ា (៨៦,៧ ពាន់លានបាត ធ្លាក់ចុះ ១៣,៧%)។

ពាណិជ្ជកម្មឆ្លងកាត់ ជាពិសេសនៅសឹង្ហបុរី វៀតណាម និងភាគខាងត្បូងប្រទេសចិន បានធ្លាក់ចុះ ១,៧% នៅឆមាសទី១ មកត្រឹមតម្លៃពាណិជ្ជកម្ម ២៥៧ពាន់លានបាត។

លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បាននិយាយថា ជំងឺCovid-19 និងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលទាំងនៅក្នុងប្រទេសថៃ និងប្រទេសជិតខាង៕ BangkokPost

LEAVE A REPLY

Please enter your comment!
Please enter your name here