ការសិក្សាៈការជួលស្តង់នៅតាមបណ្តាផ្សារទំនើបនៅតែបន្តធ្លាក់ចុះ

ដោយៈ វណ្ណារ៉ា

ភ្នំពេញៈ របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បង្ហាញថា ទីផ្សារអត្រានៃការជួលស្តង់ នៅក្នុងផ្សារទំនើបនៅតែបន្តធ្លាក់ចុះក្នុងឆ្នាំ២០២០ នេះ ខណៈមានការរំពឹងថា នឹងងើបឡើងវិញឡើងវិញនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានផ្សព្វផ្សាយកាលពីកន្លងមកនេះបានឱ្យដឹងថា អត្រានៃទីផ្សារជួលនៅក្នុងផ្សារទំនើ បានបធ្លាក់ចុះប្រមាណ១០.១ ភាគរយ ។ យ៉ាងណាក៏ដោយអត្រានេះ អាចនឹងងើបឡើងវិញនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ នៅពេលដែលអតិថិជន និងអ្នកជួលគិតថា អ្វីៗនឹងវិលមករកភាពដើមវិញ។

CBRE បញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ តួលេខនៃការជួលនៅក្នុងផ្សារទំនើបនៅក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ ដោយសារបង្ករឡើងដោយជំងឺកូវីដ១៩។ ការធ្លាក់ចុះនេះ បង្ហាញពីការធ្លាក់ចុះនៃតម្លៃជួលផងដែរ ដែលជំរុញឱ្យអ្នកវិនិយោគមានផែនការជួយលើការជួលផ្សារដើម្បីឱ្យមាននិរន្តភាពទៅមុខ។

របាយការណ៍CBREថា អត្រាជួលនៅតាមផ្សារសហគមន៍(Community Mall) ធ្លាក់ចុះប្រមាណ៩ភាគរយ និងនៅក្នុងផ្សារទំនើប(Retail Podium)  ធ្លាក់ចុះប្រមាណ ១០.៥ ភាគរយ ដោយសារបង្ហាញជំងឺកូវីដ១៩ ខណៈផ្សារទំនើបទាំងពីរប្រភេទនេះ មានប្រជាប្រិយភាពរយៈពេល៤ឆ្នាំកន្លងមកនេះ ។

លោក ស្រី អាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននេះ បាននឹងកំពុងមានផលប៉ះពាល់ លើវិស័យសេដ្ឋកិច្ចទាំងនៅក្នុងប្រទេស និងសកល ដែលធ្វើឱ្យវិស័យជួល និងវិយោគទទួលរងនូវផលប៉ះពាល់ផងដែរ។

លោកស្រីបន្តថា បើពិនិត្យមើលជាក់ស្តែងយើងឃើញថា មានស្ងប់ស្ងាត់ដោយសារមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងកើតមាន ជាមួយគ្នានេះទាំងអ្នកវិនិយោគមកពីក្រៅស្រុក ក៏មិនអាចធ្វើដំណើរមកបាន និងការដើរផ្សាររបស់ពលរដ្ឋខ្មែរក្នុងមួយរយៈនេះ ក៏មិនទាន់មានសន្ទុះខ្លាំងដូចកាលពីពេលមុន

LEAVE A REPLY

Please enter your comment!
Please enter your name here