ចំណេះដឹង! តើអ្វីទៅជាមូលបត្រអាចជួញដូរបាន?

ដោយៈ ម៉ាណេត

ភ្នំពេញៈ មូលបត្រអាចជួញដូរបាន (NCD) គឺជាប័ណ្ណបំណុលរយៈពេលខ្លីមានការប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

មូលបត្រនេះ ត្រូវបានចេញផ្សាយជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD) ដើម្បីជួយដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគនូវសន្ទនីយភាព   រយៈពេលខ្លីរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃនាមចារឹកអប្បបរមា គឺ៥០.០០០ដុល្លារអាមេរិក ឬ២០០.០០០.០០០ រៀល ។ កាលវសាននៃ KHR-NCD មានចាប់ពី២សប្តាហ៍ ដល់១ឆ្នាំ។ ចំណែកឯ USD-NCD វិញមានកាលវសានចាប់ពី២សប្តាហ៍ដល់៦ខែ។

អត្រាការប្រាក់របស់ NCD ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយប្រែប្រួលជារៀងរាល់ថ្ងៃទៅតាមលក្ខខណ្ឌទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here