ក្រុមហ៊ុនថ្មីមួយគ្រោងបោះទុនជាង៤លានដុល្លារបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ

ដោយៈ សុផារី

ខេត្តកំពង់ស្ពឺៈ ដោយមើលឃើញឱ្យកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនជាច្រើន បានមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ ហើយថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា តាមសំណើរវិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើនេះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅក្នុងភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណជា ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១.៣១៤កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌផ្សេងទៀតក្នុងតម្លៃជាង៤,៧ពាន់លានដុល្លារ កាលពីឆមាសទី១ ឆ្នាំ ២០២១គឺមានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here