តើគួរទិញដីពុះឡូតិ៍លក់ដែររឺទេ?

ដោយៈ កុសមា

ភ្នំពេញៈ ដើម្បីវិនិយោគក្នុងការទិញប្រភេទអចនទ្រព្យ ដីឡូតិ៍ពុះលក់អោយបានត្រឹមត្រូវចំគោលដៅ និងបានផលចំណេញ យើងត្រូវសិក្សាស្វែងយល់ពីចំនុចមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសៀវភៅ “ភាពវៃឆ្លាត ក្នុងរឿងអចលនទ្រព្យ” របស់លោកអ៊ួន សារ៉ាត់ បាននិយាយអោយដឹងថា ជាទូទៅអ្នកទិញដីពុះឡូតិ៍មានគោលបំណងពីរយ៉ាង ទីមួយទិញដើម្បីទុកឡើងថ្លៃហើយលក់ចេញវិញ ឯមួយទៀតគឺ ទិញដើម្បីសង់ផ្ទះនៅពេលខាងមុខ។

ទោះយ៉ាងណា មុននឹងសម្រេចចិត្តទិញដីពុះឡូលក់ យើងត្រូវយល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍រួមមាន មានប្រព័ន្ធផ្លូវប្រពន្ធទឹកប្រពន្ធលូនិង ប្រព័ន្ធភ្លើងត្រឹមត្រូវសមស្របនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងផែនទីកំណត់របស់ក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់ហើយឬនៅ។

អ្នកទិញដែលប៉ះចំគម្រោងបោកប្រាស់ នឹងធ្វើឱ្យជាប់ទាំងលុយនៅក្នុងដីរាប់ឆ្នាំ ជួនកាល20ឆ្នាំទៅហើយ មិនទាន់មានគម្រោងអភិវឌ្ឍន៍អ្វីផងក៏មាន បើគិតពីអត្រាការប្រាក់ឬតម្លៃកើនឡើងនៃមាស គឺអាចធ្វើឲ្យអ្នកទិញមានការខាតបង់ ពីព្រោះដីឡូតិ៍ ដែលមានភាពសមស្រប ក្នុងការអភិវឌ្ឍគឺមិនកើនតម្លៃច្រើនទេ។

ការទិញដីឡូតិ៍ អាចចំណេញប្រាក់បានលុះត្រាស្ថិតនៅជិតក្រុង ហើយអ្នកទិញបានក្នុងតម្លៃទាបបំផុត នឹងទិញបានច្រើនឡូត៍ ដែលមានទំហំធំចាប់ពី 10-20 ឡូត៍ ឡើងទៅដែលអាចកែច្នៃ និងអភិវឌ្ឍន៍ដោយខ្លួនឯងបាន។ ចំណែកអ្នកដែលទិញរំពឹង ការឡើងថ្លៃត្រូវគិតពី លំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់លាស់ មិនត្រូវរំពឹងផលចំណេញ រយៈពេលខ្លីឡើយ មានតែការបង្កើតអាជីវកម្ម ដែលអាចផ្ដល់ជំនាញរយៈពេលខ្លីបាន។ ការវិនិយោគទៅលើដីត្រូវគិតថា ជាការសន្សំប្រាក់ ដែលមិនអាចដកវិញក្នុងរយៈពេលឆាប់បានទេ។

ឯរឿងមួយទៀត ដែលត្រូវប្រុងប្រយ័ត្ន ក្នុងការទិញដីពុះឡូតិ៍ គឺប្លង់រឹង ត្រូវទាមទារ រត់ប្លង់រឹងត្រឹមត្រូវ ព្រោះអ្នកពុះដីឡូតិ៍ភាគច្រើន បានយកប្លង់រឹង ទៅដាក់បញ្ចាំយកលុយមកប្រើការហើយ ប្រសិនបើថ្ងៃណាមួយ គេគ្មានលុយសងធនាគារច្បាស់ជា បង្កផលវិបាកដល់អ្នកទិញដី ជាមិនខានដូច្នេះការវិនិយោគរបស់អ្នកមិននាំចំណេញទេ គឺបែរជាខាតទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here