សម្ដេច​តេ​ជោ​អំពាវនាវ​ជាថ្មី​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​យោគយល់ដល់​អ្នក​ជំពាក់​ប្រាក់

ដោយ លក្ខិណា

ភ្នំពេញៈ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​បាន​អំពាវនាវ​ជាថ្មី​ដល់​បណ្ដាល​គ្រឹះស្ថាន និង​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងអស់ មេត្តា​យោគយល់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចីប្រាក់ និង​រង​ផលប៉ះពាល់​ដោយសារតែ​ជំងឺ​កូ​វីដ១៩ ក្នុង​ឆ្នាំ២០២០នេះ។

សម្ដេច​តេ​ជោ​ប្រសាសន៍​កាលពី​ចុង​សប្តាហ៍​មុន​ថា ដើម្បី​ជាការ​ឆ្លើយតប​និង​ជាការ​ព្រមាន ដល់​អ្នក​ដែល​ធ្វើតាម​មេ​ឧទ្ទាម​នៅក្រៅ​ប្រទេស ដោយ​មិន​ព្រម​សងលុយ​ធនាគារ មិន​ព្រម​សងលុយ​មីក្រូហិរញ្ញវត្ថុ សម្ដេច​លើកទឹកចិត្ត​អោយ​រឹបអូស។ ធ្វើ​ដូចនេះ ដើម្បី​ទប់ស្កាត់​ភាពចលាចល នៅក្នុង​ប្រទេស​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេច​ថា “មកដល់ពេលនេះ ខ្ញុំ​នៅតែ​អង្វរក​ដដែល​ដល់​ធនា​គារ និង​មីក្រូហិរញ្ញវត្ថុ យោគយល់​ចំពោះ​ការលំបាក ក្នុង​ការសង​ប្រាក់​ទៅកាន់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ហើយក៏​អំពាវនាវ​អោយមាន​ការរៀប​ចំឥណ​ទាន​ឡើងវិញ​ផងដែរ” ។

សម្ដេច​តេ​ជោ​ក៏​អំពាវនាវ​អោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ពិនិត្យមើល​និង​ផ្ដល់​កម្ចី​ដល់​គ្រឹះស្ថាន​អប់រំ​ឯកជន ក្នុងការ​ទទួលបាន​ឥណទាន ដើម្បី​រៀបចំ​ប្រព័ន្ធ​អប់រំ តាម​អន​ឡាញ​ខណៈខែក្រោយៗមាន សាលា​ខ្លះ​នឹង​បើក​សាកល្បង​ឡើងវិញខ្លះៗ ក៏ប៉ុន្តែ​មិនទាន់​ដឹងថា តើ​អាចទៅរួច​ក្នុង​កម្រិតណា​នៅឡើយ​ទេ ។

បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី២ខែសីហា ឆ្នាំ២០២០ អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាង២៥ម៉ឺន​នាក់​ស្មើ​ប្រមាណ ៩០%នៃ​អ្នក​បានដាក់​ពាក្យស្នើសុំ បានទទួល​ការអនុញ្ញាត​រៀបចំ​ឥណ​ទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ចំនួន​ជាង១.២៣២ លាន​ដុល្លារ​អាមេរិក ។នេះ​មិនទាន់​គិតពី​ទំហំ​នៃ​ការផ្ដល់​ឥណទាន​ឡើងវិញ សម្រាប់​វិស័យ​ធនាគារ​នៅឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here