ក្រុមហ៊ុនGTI ចុះបញ្ជីផ្សារហ៊ុនកម្ពុជា បានបង្ហាញពីចំណូលចុះនៅឆមាសទី១

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ដែលបានប៉ះពាល់ដល់ការនាំចេញ និងចង្វាក់ផ្គត់ផ្គង់ក្រុមហ៊ុនចុះបញ្ជី Grand Twins International (Cambodia) Plc (GTI) ជាក្រុមហ៊ុនរោងចក្រកាត់ដេរគ្រប់គ្រងដោយវិនិយោគិនតៃវ៉ាន់បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលនៅត្រីមាសទី១ ឆ្នាំនេះ ។

ប្រាក់ចំណូលបានធ្លាក់ចុះជាង ១៥ ភាគរយនៅត្រីមាសទី ១ ឆ្នាំនេះពី ១៤៧ ០៨៥ ១៨៨ ០០០ រៀលមកនៅត្រឹម ១២៤ ៦០០ ៥៩៤ ០០០ រៀល។ នេះយោងតាមឯកសារបង្ហាញរបស់ GTI ផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះបានថ្លែងថា “ការធ្លាក់ចុះនៃប្រាក់ចំណូលនេះដោយសារការពន្យារពេលនៃការនាំចេញទំនិញទៅឲ្យអតិថិជនរបស់យើងដោយសារតែស្ថានភាពនៃការបិទប្រទេសបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩”។

ចាប់តាំងពីការកើតឡើងវីរុសកូរ៉ូណាកាលពីចុងឆ្នាំមុន វិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើររបស់ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវីរុសនេះធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់ និងការផលិតពិភពលោក។ 

យោងតាមសមាគមរោងចក្រកាត់ដេរកម្ពុជា រោងចក្រប្រហែល ៤៥០ បានផ្អាកប្រតិបត្តិការ និងរោងចក្រ ៨៣ បានបិទ ដែលប៉ះពាល់ដល់កម្មករប្រហែល ១៥០ ០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here