ការព្យាករណ៍ៈការលក់រាយនៅទីផ្សារប្រទេសចិនបានកើនឡើងរហូតដល់៦.៨ទ្រីលានដុល្លារនៅឆ្នាំ២០២១

ដោយៈសុធា

ភ្នំពេញៈ ការលក់រាយនៃទំនិញប្រើប្រាស់របស់ប្រទេសចិន ត្រូវបានរំពឹងថាកើនឡើងរហូតដល់ ៦. ៨ ទ្រីលានដុល្លារនៅឆមាសទីមួយឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានលើកឡើងថា ទិន្នន័យនេះបានកើនឡើងប្រមាណ១២.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន និង កើនឡើង៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយពិចារណាទៅលើកំណើន នៃលក់ប្រចាំខែនៅឆមាសទីពីរឆ្នាំ ២០២០ និន្នា​ការកំណើននៃអ្នកប្រើប្រាស់ នឹងកើនឡើងទាបបន្ទាប់ពីខ្ពស់សម្រាប់ឆ្នាំនេះ។ ហើយកំណើនប្រើប្រាស់នឹងបន្តងើបឡើងវិញនៅត្រីមាសទីបួន ឆ្នាំ ២០២១។

លោក Wang Bin មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្នុងសន្និសីទព័ត៌មាន បានលើកឡើងថា ការឈប់សំរាកថ្ងៃបុណ្យជាតិខាងមុខ នឹងជំរុញកំណើននៃប្រើប្រាស់ទំនិញរំពឹងថាកើនឡើងខ្លាំង ហើយប្រទេសនឹងត្រួតពិនិត្យទីផ្សារឡើងវិញ និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់តំរូវការចាំបាច់ផងដែរ។

យោងតាមទិន្នន័យចុងក្រោយបានបង្ហាញអោយដឹងថា ការលក់រាយរបស់ប្រទេសចិន នៃទំនិញប្រើប្រាស់បានកើនឡើង២.៥ភាគរយ ពោលគឺកើនឡើងរហូតដល់ ៣. ៤៤ទ្រីលានយន់នៅខែសីហា នេះបើយោងតាមការិយាល័យស្ថិតិជាតិប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here