រដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍គ្រោងចំណាយថវិកាជាង៦០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

ដោយៈសុធា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងជម្រុញកម្មវិធីភាពជាដៃគូ ជាមួយដៃគូអភិវឌ្ឈន៍នានា ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដើម្បីជំរុញវិស័យនេះឲ្យមានភាពរីកចម្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន NCB អង្គភាពសម្របសម្រួលថ្នាក់ជាតិ បានលើកឡើងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំនេះគឺ ដើម្បីប្រគល់ភារកិច្ចភាពជាដៃគូនិងដៃគូអភិវឌ្ឍន៍(PDWG)នៃអង្គភាពសម្របសម្រួលថ្នាក់ជាតិ (NCB) នៃកម្ម វិធី ដើម្បី ភាពជា ដៃគូ ប្រទេស (PCP) ក្នុងយន្តការនៃការអនុវត្តកម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) ២០២០-២០២៣ ដែលកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វីកទទួលបានកម្មវិធីនេះ ពីអង្គការសហប្រជាជាតិ ជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រេចបានគោលដៅ អភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយ ចីរភាព និងបរិយាប័ន (Inclusive and Sustainable Industrial Development-ISID) ដែលជាគោលដៅអភិវឌ្ឍទី៩របស់អង្គការសហប្រជាជាតិ។

កម្មវិធីដើម្បីភាពជាដៃគូប្រទេសនេះ គ្របដណ្ដប់លើផ្នែកធំៗ២ និងផ្នែកអន្ដរវិស័យចំនួន៥ រួមមាន ផ្នែកទី១ ស្ដីអំពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម រួមទាំងការភ្ជាប់ជាមួយវិស័យទេសចរណ៍ និងផ្នែកទី២ ស្ដីអំពីការធ្វើពិពិធកម្មឧស្សាហកម្ម ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងនវានុវត្តន៍ រួមទាំងផ្នែកអន្ដរវិស័យមួយចំនួន ដែលចែកចេញជា៣ផ្នែកដួចជា (១) វិស័យសេដ្ឋកិច្ច ដែលក្នុងនោះមាន គោលនយោបាយឧស្សាហកម្ម និងស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព (២) វិស័យបរិស្ថាន ដែលក្នុងនោះមានថាមព​លប្រកបដោយចីរភាព និងសេដ្ឋកិច្ចចក្រា (Circular Economy) និង (៣) ផ្នែកសង្គម ដែលក្នុងនោះមាន ការផ្ដល់អំណាចទៅស្ដ្រី និងការបង្កើតការងារជូនយុវជន។ ថវិកាសរុបនៃកម្មវិធី ដើម្បីភាពជាដៃគូប្រទេស២០២០-២០២៣នេះ ត្រូវបានប៉ាន់ស្មានប្រមាណ៦០លានដុល្លាសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here