មូលដ្ឋានចំណេះដឹងសំខាន់ចំនួន៤មិនអាចខ្វះបាននៅពេលអ្នកចង់ដឹងពីផ្សារហ៊ុន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មូលដ្ឋានចំណេះដឹង និងការវិភាគសំខាន់ៗចំនួន៤ ដែលអ្នកចង់វិនិយោគលើផ្សារហ៊ុន ត្រូវតែសិក្សាឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសហានិភ័យនានា។

វិភាគតាមកត្តាមូលដ្ឋាន
វិនិយោគិនគួរតែស្វែងយល់អំពីព័ត៌មានផ្សេងៗដែលមានសារៈប្រយោជន៍ដល់ការ​វិនិយោគលើវិស័យភាគហ៊ុន។ ព័ត៌មានទាំងនោះរួមមាន ព័ត៌មានសេដ្ឋកិច្ច របាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ការប្រតិបត្តិនិងស្ថានភាព នៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ទិន្នន័យទីផ្សារ ការវិភាគរបស់អ្នកជំនាញ និងកត្តាផ្សេងៗដទៃទៀតដែលមានសារៈសំខាន់សម្រាប់ការជួញដូរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិភាគបែបច្ចេកទេស
វិនិយោគិនគួរតែផ្ដោតលើទិន្នន័យចាស់ៗ រួមមានបម្រែបម្រួលប្រចាំថ្ងៃនៃតម្លៃរបស់ភាគហ៊ុន ក្រាហ្វនៃបម្រែបម្រួលតម្លៃរបស់ក្រុមហ៊ុន ក៏ដូចជទីផ្សារ ដែលទាំងអស់នេះ វិនិយោគិនអាចរកមើលបាន នៅលើវេបសាយរបស់ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ ឬនៅលើវេបសាយរបស់ ផ.ម.ក.។

ការមើលរបាយការណ៍ប្រចាំឆ្នាំ
ការមើលរបាយការណ៍ហិរញ្ញវត្ថុ ក៏អាចចាត់ទុកជាកត្តាសំខាន់មួយ ដែលវាស្ថិតនៅក្នុងការវិភាគតាមបែបមូលដ្ឋាន​ វាអាចអោយយើងដឹងអំពីគម្រោងជំនួញ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន រួមមាន របាយការណ៍ហិរញ្ញវត្ថុជាដើម។

ការអានរបាយការណ៍ហិរញ្ញវត្ថុ
ការអានរបាយការណ៍ហិរញ្ញវត្ថុ អាចជួយអោយយើងដឹងពីសកម្ម របស់ក្រុមហ៊ុនណាមួយ ដោយក្នុងរបាយការណ៍នេះមានដូចជា

-តារាងតុល្យការ (Balance Sheet): បង្ហាញពី ទ្រព្យសកម្ម បំណុល និងមូលធនភាគហ៊ុនិករបស់ក្រុមហ៊ុន។
-របាយការណ៍ចំណូល ចំណាយ (Income Statement): បង្ហាញពីចំណូល ចំណាយ និង​ព័ត៌មានជាក់លាក់មួយចំនួនទៀត។

-របាយការលំហូរសាច់ប្រាក់ (Cashflow Statement): បង្ហាញពីចំនួនសាច់ប្រាក់ដែលធ្វើប្រតិបត្តិការ េចញ ចូល របស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here