ចំណេះដឹងៈកត្តា៤ដែលជំរុញឱ្យសហគ្រិនគួរតែមានចំណេះដឹងហិរញ្ញវត្ថុ

ដោយៈលក្ខិណា

ភ្នំពេញៈ ការបង្កើតអាជីវកម្មនិមួយៗ សហគ្រិននីមួយៗ គួរតែមានចំណេះដឹងខ្លះៗ បើមិនបានខ្លាំងលើចំណេះដឹងហិរញ្ញវត្ថុមួយនេះ ហើយសូម្បីតែពលរដ្ឋសាមញ្ញៗ ក៏ត្រូវតែមានចំណេះដឹងផ្ទាល់ខ្លួនផងដែរ។

តាមការសិក្សាស្រាវជ្រាវរបស់បណ្ដុំ សហគ្រិនកម្ពុជាបានឱ្យដឹងថា កត្តា៤ដែលជំរុញឱ្យសហគ្រិនគួរតែមានចំណេះដឹងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ពង្រឹងជំនាញគ្រប់គ្រងកញ្ចប់ថវិកា
នៅពេលដែលសហគ្រិន មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពួកគាត់នឹងមានសមត្ថភាពអាចបង្កើត និងគ្រប់គ្រងកញ្ចប់ថវិកា ហើយចេះអនុវត្តតាមគោលការណ៍ និងត្រូវតាមខ្ទង់។ និយាយយ៉ាងខ្លីគឺពួកគាត់ចេះ ចាត់ចែងថវិកាទៅលើការចំណាយនានា ដែលបានគ្រោងទុកយ៉ាងមានប្រសិទ្ធភាព។

២. ការត្រួតពិនិត្យដំណើរការអាជីវកម្មឬការងារ
ចំណេះដឹងមួយនេះ អាចជួយជ្រោមជ្រែងសហគ្រិន ឱ្យមានសមត្ថភាពក្នុងការដំណើរការអាជីវកម្ម ឬការងាររបស់ពួកគេបានកាន់តែងាយស្រួល។ ពួកគាត់ដឹងពីប្រភពចំណូល ចំណាយណាដែលចាំបាច់ និងផលចំណេញនានា ដែលទាំងនេះ អាចជួយដល់ដំណើរការអាជីវកម្មឲ្យមានភាពរលូន និងអាចជៀសផុតពីវិបត្តិហិរញ្ញវត្ថុថែមទៀតផង។

៣. ការគ្រប់គ្រងឥណទាន (Credit)
ស្ទើរតែរាល់អាជីវកម្ម ឬក្រុមហ៊ុនទាំងឡាយតែងតែជៀសមិនផុតពីឥណទាន ដូចជាបំណុលរបស់អាជីវកម្ម ឬក្រុមហ៊ុននោះផ្ទាល់ ឬបំណុលពីអតិថិជនជាដើម។ ស្ថិតក្នុងចំណុចនេះ សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងចេះទប់ស្កាត់មិនឱ្យអាជីវកម្មពួកគេស្ថិតក្នុងបំណុលអាក្រក់ ឬរងការខាតបង់ពីបំណុល ពីអតិថិជនដែលមិនបានទូទាត់កើតមានឡើងនោះទេ ព្រោះពួកគាត់អាច យល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី និងគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ភាពបត់បែនផ្នែកហិរញ្ញវត្ថុទាក់ទងនឹងលទ្ធផលហិរញ្ញវត្ថុកន្លងមក សមត្ថភាពក្នុងការបង្កើនដើមទុន និងធនធានដើមទុន ជាមួយគុណភាព នៃការគ្រប់គ្រងដោយការវិភាគប្រវត្តិសាស្រ្ត កំណត់ត្រាការទូទាត់និងការអភិរក្សហិរញ្ញវត្ថុ។

៤. ការគ្រប់គ្រងហានិភ័យ
សមត្ថភាពចេះដោះស្រាយបញ្ហា ដែលនឹងកើតមានក្នុងអាជីវកម្ម ទាក់ទិននឹងលំហូរសាច់ប្រាក់ ជាទុនដ៏មានសារ:សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាបានប្រកបដោយភាពជោគជ័យ ដោយសារពួកគាត់បានស្វែងយល់ច្បាស់ពីបញ្ហាចម្បង ដែលអាចនឹងបង្អាក់ដំណើរការអាជីវកម្ម ហើយការយល់ដឹងនេះ បានពីការសិក្សាពីហិរញ្ញវត្ថុ ទាក់ទងពីការលៃលកចំណាយ និងប្រាក់បម្រុងទុកពេលមានអាសន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here