ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការវិភាគផ្អែកលើកត្តាមូលដ្ឋាន នៃផ្សារហ៊ុនមានសារៈសំខាន់ណាស់ ដើម្បីសិក្សាពីផលប៉ះពាល់ របស់ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន ឬមូលបត្រនាពេលអនាគត។
វាជាវិធីសាស្ត្រកំណត់តម្លៃភាគហ៊ុនមួយ ដោយផ្អែកលើកត្តាមូលដ្ឋានជាច្រើនដែលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន នាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
ការវិភាគផ្អែកលើកត្តាមូលដ្ឋាន គឺឆ្លើយនឹងសំនួរដូចខាងក្រោម ដូចជា ទី១ តើប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងឬទេ? ទី២ តើការប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនមានប្រសិទ្ធភាពដែរឬទេ? ទី៣ តើក្រុមហ៊ុនមានជំហររឹងមាំឬទេ ក្នុងការយកឈ្នះគូប្រកួតប្រជែងរបស់ខ្លួននាពេលអនាគត? ទី៤ តើក្រុមហ៊ុនមានលទ្ធភាពសងបំណុលឬទេ? និងទី៥ តើថ្នាក់ដឹកនាំក្រុមហ៊ុន កំពុងព្យាយាមបន្លំរបាយការណ៍ហិរញ្ញវត្ថុដែរឬទេ? ។ល។៕