វិភាគៈតើកម្ពុជាត្រៀមខ្លួនសម្រាប់យុគសម័យបដិវត្តឧស្សាហកម្ម៤.០ហើយឬនៅ?

ដោយៈប៊ី

ភ្នំពេញៈ ជាមួយនឹងការជឿនលឿននៃបច្ចេកវិទ្យាឆ្លាតវៃ និងឌីជីថល មើលទៅហាក់ដូចជាពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងលឿន ទៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ឬឧស្សាហកម្ម៤.០។

ទីផ្សារ ឧស្សាហកម្ម Internet (IIoT) ដែលអ្នកខ្លះហៅថា ឧស្សាហកម្ម៤.០ ជំរុញឱ្យមានការធ្វើសមាហរណកម្ម នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ជាពិសេសប្រព័ន្ធទំនាក់ទំនងInternet (CPS) នៅក្នុងផលិតកម្មឧស្សាហកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្មានឧស្សាហកម្មណា មានភាពស៊ាំទៅនឹងការរំខាន ដែលនាំមកដោយបច្ចេកវិទ្យាឌីជីថលទេ។ ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារគឺជាវិស័យដំបូងគេ ដែលទទួលបានកម្លាំងពេញលេញពីបច្ចេកវិជ្ជាថ្មីទាំងនេះ។

អាស៊ីត្រូវបានស្គាល់ថា ជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជាសឹង្ហបុរី និងម៉ាឡេស៊ី កំពុងរៀបចំកម្លាំងពលកម្មរបស់ពួកគេសម្រាប់ឧស្សាហកម្ម ៤.០។

នៅឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីឧស្សា​ហកម្ម៤.០ (ឧស្សាហកម្ម ៤WRD) ដើម្បីជំរុញប្រទេសឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម៤.០នៃតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់មកអតីតលោកនាយករដ្ឋមន្រ្តី Mahathir Mohamadបាននិយាយថា “គ្មានជំរើសអ្វីក្រៅពីការហក់ចូល ក្នុងបដិវត្តឧស្សាហកម្ម ៤.០”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន McKinsey & Company តម្លៃនៃឧស្សាហកម្ម៤.០នៅក្នុងអាស៊ាន អាចមានទំហំទឹកប្រាក់ចន្លោះពី២១៦ពាន់លានដុល្លារ ទៅ៦៣៧​ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។

លោកលី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី បានមានប្រសាសន៍ថា “បដិវត្តឧស្សា​ហកម្មជំនាន់ទី៤ គឺជាដំណើរការប្រកបដោយភាពស្វាហាប់ និងកំពុងបន្ត”។លោកបានបន្តថា “យើងមិនអាចព្យាករណ៍បានថា តើវានឹងវិវត្តន៍ទៅយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមចំពោះអនាគតរបស់អាស៊ាន ពីព្រោះអាស៊ានមានភាពខ្លាំង ក្នុងការប្រកួតប្រជែងរបស់ខ្លួន”។

លោកបន្តថា ដោយការប្រមូលផ្តុំគំនិត និងធនធានរបស់យើង និងការរួមបញ្ចូលសេដ្ឋកិច្ចរបស់យើង គឺយើងនឹងស្ថិតក្នុងជំហររឹងមាំមួយ ដើម្បីដើរទៅមុខជាមួយនឹងឧស្សា​ហកម្ម៤.០ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជួយដល់សេដ្ឋកិច្ច និងប្រជាជនរបស់​យើង”។

ទោះយ៉ាងណាកម្រិត នៃការទទួលយកឧស្សាហកម្ម ៤.០ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដូចជារដ្ឋជាសមាជិកអាស៊ាន កម្ពុជា នៅតែមានកំរិតទាបនៅឡើយ។

តើការប្រកួតប្រជែងសម្រាប់កម្ពុជាមានលក្ខណៈដូចម្តេច? ខណៈហាក់ដូចជាមានភាពក្មេងខ្ចីផ្នែកបច្ចេកវិទ្យា។

យោងរបាយការណ៍ថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឱ្យដឹងកាលពីថ្ងៃអង្គារ កម្ពុជានឹងអាចសម្រេចបាន ចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ ២០៣០ និង២០៥០ លុះត្រា តែបច្ចេកវិទ្យាថ្មីៗត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

UNDP បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនស្តីពី ការទទួលយកឧស្សាហកម្ម ៤.០ នៅកម្ពុជា” ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ក្នុងអត្រាខ្ពស់ជាង៧ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០១១ ហើយកម្ពុជាបានដាក់ចេញ នូវចក្ខុវិស័យរបស់ខ្លួនដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ហាក់ស្ថិតក្នុងសភាពស្រពេចស្រពិល។

របាយការណ៍នេះបានឱ្យដឹងថា “ចក្ខុវិស័យនេះ អាចទទួលបានលុះត្រាតែបច្ចេកវិទ្យាថ្មីៗត្រូវបានគេប្រើ ដើម្បីបង្កើនតម្លៃឧស្សាហកម្ម ធ្វើពិពិធកម្មការនាំចេញ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម”។

វិស័យផលិតកម្មរបស់ប្រទេសកម្ពុជា បានចូលរួមចំណែកជាង១៦ភាគរយនៃ ផលិ​តផល ក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្ននេះ បានផ្តល់ការងារចំនួន១,៤លានកន្លែង។

ទោះយ៉ាងណា ផលិតកម្មរបស់កម្ពុជា បាននិងកំពុងផ្តោតលើវិស័យធំៗចំនួនពីរ វាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងអាហារ និងភេសជ្ជៈ។ របាយការណ៍ បន្ថែមថា ផលិតផលទាំងនេះ បានរួមចំណែក៨០ភាគរយ នៃតម្លៃផលិតកម្មបន្ថែម និង៧៦ភាគរយនៃការនាំចេញរបស់ប្រទេស។

ឧស្សាហកម្ម៤.០មានសក្តានុពល ក្នុងការបង្កើតប្រភពថ្មីនៃតម្លៃសម្រាប់កម្មករ ក្រុមហ៊ុន សហគ្រាស និងប្រទេសនានា ហើយកម្មវិធី និងដំណោះស្រាយឧស្សាហកម្ម ៤.០ កាន់តែមានតម្លៃទាប មានកាន់តែទូលំទូលាយ និងងាយស្រួលប្រើប្រាស់។

ក្រុមហ៊ុនផលិតកម្ម អាចជំរុញឧស្សាហកម្ម៤.០ ដើម្បីផ្តល់ជូននូវផលិតផលសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លតវៃ និងចែកចាយ។

ប៉ុន្តែកម្រិតនៃការទទួលយកឧស្សាហកម្ម៤.០ នៅកម្ពុជានៅតែទាបនៅឡើយ ដោ​យកត់សម្គាល់ថា បច្ចេកវិទ្យាឌីជីថលនៅក្នុងក្រុមហ៊ុនភាគច្រើន (ជាង ៩០ ភាគរយ) នៅតែស្ថិតក្នុងកម្រិតមូលដ្ឋាននៅឡើយ។

នៅកម្រិតក្រុមហ៊ុន ឧបសគ្គក្នុងការប្រើប្រាស់ឧស្សាហកម្ម៤.០ នៅក្នុងប្រទេសកម្ពុជា រួមមាន កង្វះការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងអត្ថប្រយោជន៍របស់ពួកគេ ការយល់ដឹងខ្ពស់នៃបច្ចេកវិទ្យា ការបង្វែរការប្រើបច្ចេកវិទ្យាថ្មី ចន្លោះប្រហោងជំនាញ ការទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសនៅមានកម្រិត និងការរាំងស្ទះការទទួលបានហិរញ្ញវត្ថុ។

លោក Nick Beresford តំណាង UNDP នៅកម្ពុជាមានប្រសាសន៍ថា “មានសហគ្រាសតិចតួចណាស់នៅកម្ពុជា បានដឹងអំពីបច្ចេកវិទ្យាថ្មី៤.០ ជាលទ្ធផលសេដ្ឋកិច្ចកំពុងបាត់បង់នូវផលិតភាពដ៏ធំ ហើយកម្មករបានបាត់បង់ការងារ ដែលមានជំនាញខ្ពស់ និងទទួលបានប្រាក់ឈ្នួលខ្ពស់”។

លោកបានបន្ថែមថា“របាយការណ៍នេះ គឺជាសមភាគីដ៏ប្រសើរមួយ ចំពោះការងារ ដែលបានអនុវត្តន៍ ដោយរាជរដ្ឋាភិបាលស្តីពី យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា ហើយយើងចង់ធ្វើឱ្យមានការរួមបញ្ចូលគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here