តើការជួញដួរភាគហ៊ុនមានអត្ថប្រយោជន៍បែបណាសំរាប់វិនិយោគិន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការជួញដូរភាគហ៊ុន ជាការវិនិយោគស្របច្បាប់មួយ ដែលមានផលប្រយោជន៍ជាច្រើន ប្រសិនជាអ្នកវិនិយោគបានសិក្សា ពីទីផ្សារនេះឲ្យបានច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអ្វីជាអត្ថប្រយោជន៍ពីការការជួញដូរភាគហ៊ុន Cambodiafianacialtimes.com សូមលើកយកចំណុចមួយចំនួនមកបង្ហាញដូចជា

ទី១ ឱកាសវិនិយោគ និងប្រាក់ចំណេញ
ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មដោយខ្លួនឯង ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យ​វិនិយោគិន នូវឱកាសក្នុងការចូលរួមចំណែកក្នុងអាជីវកម្មមួយ ដែលមិនតម្រូវឱ្យមានជំនាញនិងបទពិសោធន៍ពាក់ព័ន្ធ ឬការតាមដានត្រួតពិនិត្យជាប់ជាប្រចាំឡើយ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញពីការជួញដូរ និងភាគលាភទទួលបាន ពីការកាន់កាប់ភាគហ៊ុនអាចមានចំនួនច្រើនលើសផលវិនិយោគដទៃទៀត។

ទី២ លទ្ធភាពក្នុងការវិនិយោគដោយវិនិយោគិនតូចៗ
ផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិន ដែលមានប្រាក់តិចតួច អាចក្លាយជាម្ចាស់(មួយផ្នែក)នៃក្រុមហ៊ុនធំៗ​ និងទទួលបានផលចំណេញ ដូចវិនិយោគិនជាអ្នកមាន និងជាស្ថាប័នផងដែរ ទៅតាមសមមាត្រភាគហ៊ុនដែលពួកគេកាន់កាប់។

ទី៣ ការលើកទឹកចិត្តផ្នែកពន្ធ

– មិនមានពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិពេលជួញដូរភាគហ៊ុន
– មិនមានពន្ធលើចំណេញមូលធន(capital gain)
– មិនមានពន្ធលើភាគលាភសម្រាប់និវេសនជនកម្ពុជា ចំណែកអនិវេសនជន ពន្ធលើភាគលាភត្រូវបន្ថយមកត្រឹម៧% ​(ពីអត្រាដើម ១៤%)

ទី៤ ធ្វើពិពិធកម្មនៃសំណុំវិនិយោគ និងចំណូលបន្ថែម
ក្រៅពីប្រភពចំណូលចម្បងដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ក្នុងទម្រង់ជាការប្រាក់ ដែលបានពីការដាក់ប្រាក់សន្សំមានកាលកំណត់ ចំណួលពីការជួល ឬចំណេញពីអចលនទ្រព្យ លោកអ្នកអាចវិនិយោគក្នុងផ្សារភាគហ៊ុន ដើម្បីធ្វើពិពិធកម្មសំណុំវិនិយោគ និងដើម្បីទទួលបានចំណូលបន្ថែម។

បន្ថែមពីលើនេះ ថ្លៃសេវាសម្រាប់ការជួញដូរមូលបត្រ មានកម្រិតទាប ដោយស្ថិតក្នុងរង្វង់០,៥% នៃតម្លៃជួញដូរតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here