ការស្រាវជ្រាវៈមូលហេតុសំខាន់ៗចំនួនបីបានធ្វើឲ្យការចំណាយធ្លាក់ចុះអំឡុង វិបត្តិកូវីដ១៩

ដោយៈសុជាតា

ភ្នំពេញៈ ដោយយោងតាមទិន្នន័យរបស់ក្រុមការងារស្រាវជ្រាវ អាជីវកម្មរបស់ សមាគមអ្នកវិនិយោគកម្ពុជាបានបង្ហាញថា ការចំណាយរបស់ប្រជាជន មានការធ្លាក់ចុះទៅលើផលិតផល និងសេវាមួយចំនួនធំបើធៀបនឹងពេលមុនមានព្រឹត្តិការណ៍។ឲ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈបម្រែបម្រួលនៃចំណាយរួមខាងលើ យើងអាចបែងចែកជាមូលហេតុ៣  ដែលរួមមានដូចជា

១. សន្សំសម្រាប់ពេលមានអាសន្ន (Saving for precaution)

កត្តាបាត់បង់ចំណូល ឬការយល់ឃើញអវិជ្ជមាន លើការរកចំណូលទៅពេលខាងមុខ ដោយផ្អែកលើស្ថានភាពប្រឈមមិនល្អ ក្នុងពេលបច្ចុប្បន្ន។ វាធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយរបស់ខ្លួន ក្នុងពេលបច្ចុប្បន្ន ទៅលើទំនិញមិនសូវចាំបាច់ ដើម្បីសន្សំទុកពេលមានអាសន្នខាងមុខ។

យោងតាមទិន្នន័យស្រាវជ្រាវ របស់ក្រុមការងារស្រាវជ្រាវបានបង្ហាញថា អ្នកប្រើប្រាស់ បានកាត់បន្ថយការចំណាយទៅលើទិញផ្ទះ ឬខុនដូរសម្រាប់រស់នៅចំនួន -៨២% ទោះជាមិនមានការធ្លាក់ចុះនៃចំណូលក៏ដោយ។

២. ឱកាសលើការចំណាយ (Opportunity to spend) 

ការដាក់ចេញបម្រាមសុវត្ថិភាព ដោយរាជរដ្ឋាភិបាល ដើម្បីរក្សាសុវត្ថិភាព និងការពារការឆ្លងកាន់តែកើនឡើង  ធ្វើឱ្យសកម្មភាពមានកំណត់នៅលើទីផ្សារ ដូចជា  កាត់បន្ថយសមត្ថភាពទទួលភ្ងៀវក្នុងហាង ឬទទួលតែការវេចខ្ចប់។  រួមទាំងការបិទកន្លែងកម្សាន្ត ឬក្លឹបហាត់ប្រាណជាដើម។

ដូច្នេះ ទោះអ្នកប្រើប្រាស់ចង់ចំណាយ លើសកម្មភាពទាំងនោះយ៉ាងណា ក៏ដោយក៏មិនមានឱកាសក្នុងការចំណាយនោះឡើយ។

៣. ទំនោរលើការចំណាយ (Willingness to spend)

បច្ចុប្បន្នការរស់នៅជាមួយវីរុសនេះ ធ្វើឱ្យមនុស្សបានផ្លាស់ប្ដូររបៀប នៃការរស់នៅ ដូចជា ការកាត់បន្ថយការចំណាយលើសកម្មភាព ដែលមានហានិភ័យខ្ពស់ (កន្លែងមានមនុស្សច្រើន) ទោះជាមិនមានបម្រាមក៏ដោយ។ ជាក់ស្ដែងគេឃើញមានកំណើនលើផលិតផលរក្សាការពារសុខភាព និងអនាម័យក្នុងកំឡុងពេលរីករាលដាលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here