ចំណេះដឹងផ្សារហ៊ុនៈ តើភាគហ៊ុនគឺជាអ្វី?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ស្របពេលការវិនិយោគលើផ្សារហ៊ុន កាន់តែមានប្រជាប្រិយភាពបណ្តើរៗ យើងសូមលើកយកចំណេះដឹងថ្មីៗមកបង្ហាញជូនលោក អ្នកជាបន្តបន្ទាប់ ដើម្បីបានសិក្សាស្វែងយល់។

នៅពេលនិយាយពីផ្សារហ៊ុន គេនឹកឃើញពាក្យថា “ភាគហ៊ុន” តើភាគហ៊ុនជាអ្វី? យោងតាមគេហទំព័រផ្សារហ៊ុនបានឲ្យដឹងថា ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែក នៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទាហរណ៍ លោកចាន់មានភាគហ៊ុន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១.០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភ ជាសាច់ប្រាក់ចំនួន២៥០រៀលក្នុងមួយភាគហ៊ុន។  ដូច្នេះភាគលាភជាសាច់ប្រាក់សរុប ដែលលោកចាន់នឹងទទួលបាន មានចំនួន២៥០​.០០០​រៀល។ នេះហើយជាភាគហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here