តើ​សញ្ញាប័ណ្ណ ឬ​ប័ណ្ណបំណុល​មាន​ប៉ុន្មាន​ប្រភេទ?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ សញ្ញាប័ណ្ណ ​ឬ​ប័ណ្ណបំណុល​ជា​ផលិតផល​មួយ នៃ​ផលិតផល​ដទៃទៀត​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​បាននិងកំពុង​ដាក់លក់​ឲ្យ​វិនិយោគ​ធ្វើការ​វិនិយោគ​ជា​សាធារណៈ។

យោងតាម​ប្រកាស​ស្តីពី ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​ចេញ​ដោ​យគ.ម.ក. សញ្ញា​បណ្ណ​សាជីវកម្ម​អាច​ចែកចេញជា​បី​ប្រភេទធំៗ ដូចជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ សញ្ញា​បណ្ណ​ធម្មតា ( Plain Vanilla Bond) សំដៅ​ដល់​សញ្ញា​បណ្ណ​ដែលមាន​អត្រា​គូ​ប៉ុង​ថេរ មានកំណត់​ឥណប្រតិទាន​ជាមុន​នៅ កាលបរិច្ឆេទ​បោះផ្សាយ មិនមាន​ការលើកកម្ពស់(Enhancement) និង/ឬ​លក្ខណៈ​បន្ថែម​ដូចជា​សិទ្ធិ​ទិញ​ត្រលប់ (Call Option) ឬ សិ​ទិ្ធ​លក់ (Put Option) និង​មិនមាន​ការធានា។

២ សញ្ញា​បណ្ណ​មាន​បុគ្គល​ធានា (Guaranteed Bond) សំដៅ​ដល់​សញ្ញា​បណ្ណ​ដែល​ផ្ដល់​ការ​ធានាថា​ការប្រាក់ និង​ប្រាក់​ដើម​នឹង​ត្រូវបាន​ទូទាត់​សង​ដោយ​ភាគី​ទី​បី ដែលជា​នីតិបុគ្គល ករណី​ដែល​បុគ្គល​បោះផ្សាយ មិនមាន​លទ្ធភាព​សង​បំណុល (Default) ដោយ​មូលហេតុ​ដូចជា​អសា​ធន​ភាព ឬ​ក្ស័យធន។

៣ សញ្ញា​បណ្ណ​មាន​វត្ថុ​ធានា (Secured Bond) សំដៅ​ដល់​សញ្ញា​បណ្ណ ដែលមាន​ដាក់​ទ្រព្យសកម្ម​ជាវ​ត្ថុ​ធានា លើកលែងតែ មូល​ប​ត្រ​បំណុល​ដែលមាន​ទ្រព្យ​ធានា (Asset Backed Securities) ដែល​ត្រូវ​កំណត់​នៅក្នុង​បទ​ប្បញ្ញត្តិ​ដោយឡែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here