ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការជួញដូរឬវិនិយោគក្នុងផ្សារហ៊ុន អ្នកវិនិយោគត្រូវមានការយល់ដឹងពីលក្ខខ័ណ្ឌមួយចំនូនផថដែរ ដើម្បីឲ្យការវិនិយោគរបស់ខ្លួនកាត់បន្ថយនូវហានិភ័យ។
ការជួញដូរភាគហ៊ុននៅកម្ពុជាត្រូវគារពតាមលក្ខខណ្ឌដូចខាងក្រោម ដូចជា៖
- ត្រូវមានទុនស្មើនឹងតម្លៃភាគហ៊ុន ដែលវិនិយោគិនចង់ទិញរួមជាមួយ និងកំរៃជើងសារ។
- ថ្លៃភាគហ៊ុនប្រចាំថ្ងៃត្រូវប្រែប្រួល ក្នុងចន្លោះ10% នៃថ្លៃបិទផ្សារកាលពីថ្ងៃជួញដូរចុងក្រោយ
- ការជួញដូរត្រូវប្រើប្រាស់រូបិយប័ណ្ណរៀល
- ការជួញដូរត្រូវបានអនុញ្ញាតិដូចគ្នាចំពោះជនបរទេស
- ការជួញដូរអាចត្រូវបានធ្វើបន្តទៀត ទោះបីជាមិនទាន់មានការទូទាត់សាច់ប្រាក់ក៏ដោយ។
- ធ្វើការជួញដូរពីម៉ោង8:00ព្រឹកដល់ម៉ោង11:30ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃបុណ្យជាតិ៕