ក្រសួងសាធារណៈការកំពុងពន្លឿនបញ្ចប់ផែនការមេសាងសង់ផ្លូវដែកកម្ពុជា

ដោយៈតារារះ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំឯកភាព ពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃសុក្រកន្លងមកថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើន នៃការដឹកជញ្ជូនកាន់ឡើងជាបន្តបន្ទាប់។

លោកបន្តថា “ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្រសួងយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកប្រព័ន្ធផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែធំឡើង»ស។
លោកស៊ុន ចាន់ថុលបានបន្ថែមថា ការបង្កើនប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក មិនត្រឹមតែមានចំណាយទាបទេ តែក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍ ត្រូវបានរៀបរៀងជិតរួចរាល់ហើយ ដោយក្រសួងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាល សុំការឯកភាពនាពេលខាងមុខនេះ។

កម្ពុជាមានខ្សែផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងខ្សែទី២ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅនៃកម្ពុជា។ ផ្លូវដែកទាំង២ ខ្សែនេះ រដ្ឋាភិបាលបានធ្វើសម្បទានវិនិយោគ ទៅឲ្យក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group។

LEAVE A REPLY

Please enter your comment!
Please enter your name here