តើ​សញ្ញាប័ណ្ណ និង​ភាគហ៊ុន ឬ​ទីផ្សារ​មូល​ប​ត្រ​មាន​ភាពខុសគ្នា​ដូចម្តេច?

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ សញ្ញា​បណ្ណ គឺជា​ប្រភេទ​មូល​ប​ត្រ​បំណុល ដែល​តំណាងឱ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល (រូ​ម​មាន​សាជីវកម្ម សហ-គ្រាស​រដ្ឋ ឬ​រាជរដ្ឋាភិបាល) និង​វិនិយោគិន (ម្ចាស់​មូល​ប​ត្រ​បំណុល)។

តាមរយៈ​កិច្ចសន្យា​នេះ បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល មាន​កាតព្វកិច្ច​បង់​ឱ្យ​វិនិយោគិន នូវ​ទឹកប្រាក់​ជាក់លាក់​មួយ​ជា​ទៀងទាត់ ដែល​ហៅថា “គូ​ប៉ុង” ឬ “ការប្រាក់” (លើកលែង​សម្រាប់​សញ្ញា​បណ្ណ​គ្មាន​ការប្រាក់) ព្រមទាំង​បង់ប្រាក់​ដើម​នៅពេលដែល​សញ្ញា​បណ្ណ​នោះ​ដល់​កាលកំណត់​សង ដែល​ហៅថា “ឥណ​ប្រ​ទិទាន” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួស​ឱ្យ​ការខ្ចីប្រាក់​ពី​ធនាគារ ក្រុមហ៊ុន​ឬ​អង្គភាព​មួយ​អាច​បោះផ្សាយ​សញ្ញា​បណ្ណ​ទៅ​ឲ្យ​វិនិយោគិន​ដោយផ្ទាល់ នៅពេលដែល​ក្រុមហ៊ុន​នោះ​ត្រូវការ​សាច់ប្រាក់ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោងថ្មីៗ បន្ត​ប្រតិ​ប​ត្ដិ​ការ​ក្រុមហ៊ុន ឬ​ដើម្បី​ទូទាត់​បំណុល។

លក្ខណៈ​ខុសគ្នា​ចម្បង​មួយ​រវាង​ភាគហ៊ុន និង​សញ្ញា​បណ្ណ នៅត្រង់ថា​សញ្ញា​បណ្ណ​តំណាងឱ្យ​ភាពជា​ម្ចាស់បំណុល រីឯ​ភាគហ៊ុន​តំណាងឱ្យ​ភាពជា​ម្ចាស់​កម្មសិទ្ធិ នៃ​ក្រុមហ៊ុន​មួយ។ ថ្លៃ​ភាគហ៊ុន​អាច​កើនឡើង​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​ក្រុមហ៊ុន​នោះ​មានការ​រីកចម្រើន និង​មាន​ប្រាក់ចំណេញ​ច្រើន។

ផ្ទុយទៅវិញ សញ្ញា​បណ្ណ​ធ្វើការ​ទូទាត់​តែ​ការប្រាក់ ដែល​បានកំណត់​ជាមុន ហើយ​ថ្លៃ​របស់​វា​ប្រែប្រួល នៅក្នុង​ដែន​ដែល​កំណត់ដោយ​អត្រា​ការប្រាក់ ពោលគឺ​មិនមែន​កំណត់ដោយ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នោះឡើយ។

បច្ចុប្បន្ននេះ មានតែ​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​មួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះបញ្ជី​នៅ ផ.ម.ក. ដោយសារតែ​មិនទាន់មាន​សញ្ញា​បណ្ណ​រដ្ឋ។ សញ្ញា​បណ្ណ​សាជីវកម្ម ជា​ប្រភេទ​មួយ​នៃ​មូល​ប​ត្រ​បំណុល ដែល​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត​ឬ​នីតិ-បុគ្គល​ប្រតិ​ស្រុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here