តើអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសណាបានជាប់បញ្ជីរឈ្មោះលើគេក្នុងឆ្នាំ២០២១នេះ

ដោយៈសុជាតា

កាតាៈ អាកាសយានដ្ឋានអន្តរជាតិប្រទេសកាតា Hamad International Airportបានជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានល្អបំំផុតប្រចាំឆ្នាំ២០២១នេះ។

យោងតាមការចាត់ចំណាត់ថ្នាក់ របស់ទីភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេស Skytrax ដែលស្ទង់មតិពីអ្នកដំណើរជុំវិញពិភពលោក ចាប់តាំងពីខែសីហាឆ្នាំ ២០២០ រហូតដល់ខែកក្កដាឆ្នាំ២០២១ បានលើកឡើងថា តំណែងអាកាសយានដ្ឋានល្អបំផុតលេខមួយ សម្រាប់ឆ្នាំ២០២១ ត្រូវបានទៅលើអាកាសយានដ្ឋានអន្តរជាតិ ហាម៉ាដ Hamad International Airport ដោយសារតែការខិតខំប្រឹងប្រែង ពីក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ខ្លួនគឺកាតា អ៊ែរវ៉េ (Qatar Airways) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកសម្រាប់ឆ្នាំ២០២១នេះដែរ អាកាសយានដ្ឋានចាំងហ្គី (Changi) របស់សិង្ហបុរី ដែលធ្លាប់តែជាប់ជាអាកាសយានដ្ឋានល្អបំផុត ជាច្រើនឆ្នាំជាប់ៗគ្នានោះ បានធ្លាក់មកជាប់ចំណាត់ថ្នាក់ទី៣វិញ ដោយស្ថិតនៅលេខរៀង បន្ទាប់ពីអាកាសយានដ្ឋានហាណេដា (Haneda) របស់ប្រទេសជប៉ុនដែលឈរលេខរៀងទី២។

អាកាសយានដ្ឋានអន្តរជាតិហាម៉ាដ (Hamad International Airport) ជាព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងទីក្រុងដូហា (Doha) រដ្ឋធានីនៃប្រទេសកាតា (Qatar) ដែលមានស្ថានីយ៍ផ្ទុកអ្នកដំណើរ រហូតដល់៥០លាននាក់ជារៀងរាល់ឆ្នាំ។ ស្ថានីយ៍អ្នកដំណើរនេះ ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏ល្អ របស់ពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here