ទីក្រុងកាន់តែរីក! តើការបង្កើតក្រុងរណបជួយអ្វីខ្លះដល់វិស័យអចលនទ្រព្យ?

ដោយៈសាវុធ

ភ្នំពេញៈ ការអភិវឌ្ឍន៍ទីក្រុងរណប មានការរីកចម្រើនយ៉ាងខ្លាំងណាស់ នៅក្នុងប្រទេសយើង ពិសេសក្នុងទីក្រុងភ្នំពេញ ដោយគម្រោងទាំងនេះមានចំណុចល្អច្រើន ស្ទើរតែទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលចូលរួមអភិវឌ្ឍន៍ ជាមួយរដ្ឋាភិបាលបានមួយផ្នែកធំ ការចូលរួមលើកកម្ពស់នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការចូលរួមទៅលើផ្នែកបច្ចេកវិទ្យានៃសំណង់សម័យថ្មីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទីក្រុងរណប ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពកកកុញនៃចំនួនមនុស្សដែលរស់នៅផ្តុំគ្នា ដោយគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនីមួយៗ បានធ្វើឡើងដើម្បីបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ ឱ្យមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ក្រៅពីមានលក្ខណៈប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធ មានផាសុកភាពខ្ពស់ក្នុងការរស់នៅជាមួយនឹងធម្មជាតិ នៅក្នុងគម្រោងក៏ត្រូវមានរួមបញ្ចូល នូវការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម អគាររដ្ឋបាល តំបន់កម្សាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ក្លឹបហាត់បា្រណ សួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងៗទៀត។

ការបង្កើតទីក្រុងរណបនៅតាមបណ្តាជាយក្រុង គឺជាការរួមចំណែកយ៉ាងប្រសើរ ជាមួយរាជរដ្ឋាភិបាល ដែលអាចជួយសម្រួល និងលើកកម្ពស់ដល់នគរូបនីយកម្មបានមួយចំណែកធំ។

អ្នកជំនាញបានលើកឡើថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តបង្កើតឲ្យមានការអភិវឌ្ឍទីក្រុងរណប នៅជុំវិញរាជធានីភ្នំពេញនេះឡើង គឺជាជំនួយដ៏ល្អប្រសើរបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ។

នៅពេលដែលមានការបែងចែក តំបន់ក្រុងផ្សេងគ្នាកាន់តែច្រើន វានឹងចូលរួមសម្រួលដល់សង្គមកាន់តែច្រើន ជាក់ស្ដែងដូចជាបញ្ហាកកស្ទះចរាចរណ៍ ត្រូវបានកាត់បន្ថយច្រើន ដោយសារតែនៅក្នុងទីក្រុងរណប ភាគច្រើនសុទ្ធតែមានបង្កើតជាតំបន់ពា ណិជ្ជកម្មទាំងអស់ ដែលអ្នករស់នៅអាចធ្វើការបង្វែរគោលដៅទីតាំងអាជីវកម្ម ក៏ដូចជាកន្លែងការងារជាដើម។

គ្រប់គម្រោងទីក្រុងរណប ក្ដាប់មូលហេតុហេតុធំ ដើម្បីបញ្ចៀសបញ្ហាប្រឈមនៅថ្ងៃអនាគត ក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវតែមានផែនការមេឱ្យបានច្បាស់លាស់ ទាំងការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតក្នុងរយៈពេលវែង ដែលក្រៅពីគិតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវគិតទៅលើការបង្កើត និថែរក្សាតំបន់បៃតងឱ្យបានច្រើន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការរស់នៅ។

នាពេលបច្ចុប្បន្ន មានទីក្រុងរណបលេចធ្លោមួយចំនួន ដូចជា ទីក្រុងរណបកាំកូស៊ីធី ទីក្រុង ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ «ទីក្រុងនៃអនាគត» ទីក្រុងរណប អ៊ឹង ស៊ីធី (ING City)ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here