ប្រធាន CVEA អះអាងថា ទីផ្សារខុនដូនៅកម្ពុជាកំពុងទទួលបានរងប៉ះពាល់ប៉ុន្តែតម្លៃនៅតែមានស្ថេរភាព

ដោយៈ ប៊ី

ភ្នំពេញៈ វិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ នៅតែបង្កផលប៉ះពាល់ដល់វិស័យខុននៅកម្ពុជា ប៉ុន្តែអ្នកជំនាញតម្លៃខុនដូមិនមានការធ្លាក់នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា វិស័យខុននៅកម្ពុជាបានបន្តរងផលប៉ះពាល់ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។

លោកបានថា វិស័យខុនដូនៅតែជួបប្រទះ បញ្ហាប្រឈមនៃការជាប់គាំង ព្រោះតែត្រូវពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវបរទេស តែអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ មិនមានភ្ញៀវបរទេសណាធ្វើដំណើរមកកាន់កម្ពុជាឡើយ ដូច្នេះបានជាធ្វើឱ្យការលក់ខុនដូជួបប្រទះបញ្ហាប្រឈម ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៏តម្លៃខុនដូមិនបានធ្លាក់ថ្លៃឡើយ។

លោកច្រឹក សុខនីមបានឱ្យដឹងថា វិស័យខុនដូនៅតែជួបប្រទះបញ្ហាប្រឈមដដែ​ល ប៉ុន្ដែតម្លៃនៃការទិញលក់ មិនធ្លាក់ចុះច្រើនទេ។ បញ្ហាប្រឈមរបស់វិស័យខុនដូ ដោ​យសារតែចំនួនចរន្ដ នៃការធ្វើដំណើររបស់ជនបរទេស ទៅកាន់បណ្ដាប្រទេសផ្សេងៗ ឬមកកាន់ប្រទេសកម្ពុជានៅមានកម្រិត ដូច្នេះបញ្ហាប្រឈមនៃការទិញលក់ខុនដូ នៅតែជាបញ្ហា”។

លោកបានបន្ថែមថា និយាយចំពោះតម្រូវការជួលនៃវិស័យខុនដូវិញ សម្រាប់អតិថិជនចាស់ នៅតែបន្ដជួលដដែល ប៉ុន្ដែចរន្ដភ្ញៀវថ្មីៗមិនមានទេ។ បញ្ហាជំងឺកូវីដ១៩នេះ ពិតជាផ្ដល់ការលំបាកច្រើន ហើយបើជំងឺកូវីដ១៩ នៅបន្ដអូសបន្លាយ ច្បាស់ណាស់ថា នឹងផ្ដល់បញ្ហាប៉ះពាល់លើវិស័យជាច្រើនមិនថា វិស័យខុនដូ ឬវិស័យផ្សេងៗទៀតនោះទេ។

ទោះបីយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃខុនដូបែបប្រណីតធ្លាក់ចុះ៩,១២ភាគរយ ខណៈខុនដូតម្លៃសមរម្យធ្លាក់ចុះ៤,៨៧ភាគរយ។ គិតអំឡុងត្រីមាសទី២ ឆ្នាំ២០២១ តម្លៃជាមធ្យមសម្រាប់យូនីតខុនដូ បែបប្រណីតមានតម្លៃ២៨០២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃសមរម្យមានតម្លៃ១,៤៩២ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here