ដោយ សុខ ជាតា
អន្តរជាតិៈ ក្រុមហ៊ុនធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញឆន្ទះក្នុងការចំណាយខ្ពស់ទៅលើអាគារជួល ដើម្បីទ្រទ្រង់អាគារបៃតងប្រកបដោយចីរភាព ស្របពេលដែលអ្នកប្រឹក្សាយោបល់បានបេ្តជ្ញាបង្កើនចីរភាពអាគារទាំងនោះ។
ខណៈដែល៧០ភាគរយ នៃអ្នកផ្គត់ផ្គង់អាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានឆន្ទះចំណាយជួលអាគារបៃតង ពោលគឺអត្រាទាបនៅក្នុងរង្វង់៦២ភាគរយ ក្នុងចំណោមប្រជាជនក្នុងទីក្រុងហុងកុង។
លោក James Taylor ប្រធានការស្រាវជ្រាវដំណោះស្រាយសាជីវកម្ម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ជិត៤០ភាគរយនៃក្រុមហ៊ុនអចលនទ្រព្យ បានកំណត់គោលដៅ ការបំសាយឧស្ម័នកាបូនសូន្យភាគរយ និងផែនការ៤០ភាគរយ នៅត្រឹមតែ២០២៥។ ដោយលោកលើកឡើងថា អាគារបៃតង ត្រូវតែមានដើម្បីសម្រេចនូវការបេ្តជ្ញាប្រកបដោយចីរភាព។ ជាងនេះទៀត ការផ្គត់ផ្គង់អាគារបៃតង នៅទីផ្សារមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតំរូវការ។
ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ បណ្តាប្រទេសនានា ដូចជាប្រទេសចិន ទៅសហរដ្ឋអាមេរិច ត្រូវការសហការគ្នា ដើម្បីបង្កើនអាគារបៃតង ដើម្បីឆ្លើយតបទៅនឹងបំរែបំរួលអាកាសធាតុ។
ប្រធានាធិបតីចិន XI jINGPIng បេ្តជ្ញាកាលពីខែកញ្ញាកន្លងមកថា ប្រទេសចិន នឹងឈានដល់គោលដៅអាគារបៃតង ត្រឹមឆ្នាំ២០៣០ និងឯករាជ្យខាងកាបូន នៅត្រឹមតែ ២០៦០។
នេះបង្ហាញអោយឃើញពីក្តីព្រួយបារម្ភ និងគោលនយោយរបស់ប្រទេសនានានៅជុំវិញពិភពលោក ដែលបានជំរុញអោយក្រុមហ៊ុនចាត់វិធានការ ឆ្លើយតបទៅនឹងគោលដៅកាត់បន្ថយសារធាតុ កាបូនកម្រិតសូន្យ។ នេះបើតាមលោក Mark Cameron ប្រធានថាមពលនិង ចីរភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិច។
លោក Cameron បានលើកឡើងថា “ការកាត់បន្ថយសារធាតុកាបូន នៅក្នុងអាគារ គឺជាជំរុញអោយក្រុមហ៊ុនកំណត់ទីតាំងអាទិភាព ព្រមទាំងការវិនិយោគអាគារបៃតងផងដែរ”។
ចំពោះក្រុមហ៊ុនប្រឹក្សាយោបល់ Knight frank បាននិយាយថា ក្រុមហ៊ុនហិរញ្ញវត្ថុ និង ធនាគារ ក៏បង្ហាញពីចាប់អារម្មណ៍លើហិរញ្ញប្បទាន សំរាប់ការវិនិយោគលើអាគារបៃតង និងសញ្ញាបណ្ណផងដែរ៕