អាគារការិល័យថ្មីដ៏ស្កឹមស្កៃរបស់ធនាគារហត្ថានឹងបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០២៤

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អាគារការិយាល័យកណ្តាលថ្មីរបស់ធនាគារហត្ថា ដ៏ស្កឹមស្កៃស្ថិតនៅលើមហាវិថីសម្តេចតេជោ នឹងបញ្ចប់ការសាងសង់នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ខាងមុខនេះ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ សីហានេះថា ជាមួយនឹងការចាប់ផ្តើមសាងសង់ ការិយាល័យកណ្តាលថ្មី របស់ធនាគារហត្ថានឹងបញ្ចប់នៅខែ មិនា ឆ្នាំ២០២៤ខាងមុខនេះ។ អាគារការិយាល័យកណ្តាល ដែលមានទំហំ៤០,០០០ម៉ែត្រការ៉េនេះ នឹងប្រើប្រាស់់សំរាប់ការិយាល័យរបស់ធនាគារផ្ទាល់ ដោយមិនមានទីតាំងការិយាល័យសម្រាប់ជួលដល់ក្រុមហ៊ុនផ្សេងៗឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ទំហំការិយាល័យធំនេះ ច្បាស់ណាស់យើងប្រើប្រាស់មិនអស់ទេ ប៉ុន្តែវាជាការបំរ៉ុងទុកសម្រាប់ពេលអនាគត”។ លោកបន្តថា “យើងនឹងប្រើប្រាស់អាគារការិយាល័យថ្មីនេះ សំរាប់ផ្ទៃក្នុងរបស់យើង ដោយយើងមានហាងកាហ្វេ ក្លឹប​ហាត់ប្រាណ និងការិយាល័យបំរើសេវាកម្មនានារបស់អតិថិជន”។

ទាក់ទងនឹងសុខភាពរបស់ធនាគារក្នុងអំឡុងវិបត្តិកូវីដ១៩នេះ លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងថា ក្នុងស្ថានភាពនេះ សុខភាពធនាគាររបស់យើងនៅតែមានភាពរ៉ឹងមាំ និងល្អប្រសើរ បើទោះជាយើងមិនសម្រេចបានគោលដៅ១០០ភាគរយក្តី ប៉ុន្តែយើងសម្រេចបានគោលដៅ៩៥ភាគរយ ដែលនេះជាលទ្ឋផលដ៏ល្អ ព្រោះយើងបានសម្រេចវឌ្ឍនភាពដ៏ប្រសើរ បើទោះជាប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here