ចំណេះដឹង! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?

ដោយៈ សាវុធ

ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានបែងចែកជាពីរប្រភេទ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់សន្សំ (MDIs) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនទទួលប្រាក់សន្សំ (MFIs)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់សន្សំ(MDIs) ជាគ្រឹះស្ថានដែលប្រមូលទុនដោយទាក់ទាញប្រាក់សន្សំពីអ្នកប្រើប្រាស់ក្នុងស្រុកដោយផ្ដល់អត្រាការប្រាក់ខ្ពស់ជាងធនាគារ។ សម្រាប់គ្រឹះស្ថានប្រភេទនេះ ក្រៅពីទទួលយកប្រាក់សន្សំក្នុងស្រុក ៨០%នៃមូលនិធិរបស់ពួកគេបានមកពីវិនិយោគិនបរទេស។

ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនអាចទទួលសន្សំ (MFIs) ជាគ្រឹះស្ថានដែលពឹងផ្អែកទាំងស្រុងលើកម្ចីបរទេស និងក្នុងស្រុក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានកម្ចី ២៦%នៃកម្ចីសរុបក្នុងវិស័យធនាគារទាំងមូល និងមានចំនួនអ្នកខ្ចីបានកើនដល់ ១,៩លាននាក់ (ឆ្នាំ២០១៧)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួរលេខនេះបានបង្ហាញពីកំណើនយ៉ាងសំខាន់នៃគ្រិះស្ថានមីក្រូហិរញ្ញវត្ថុក្នុងវិស័យធនាគារប្រទេសកម្ពុជា។ ជាក់ស្តែងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកំណើនពី ៣លានដុល្លារអាមេរិកដែលសមមូលនឹង ០,១២% នៃចំនួនផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)នៅឆ្នាំ១៩៩២ និងកើនដល់ ៣ប៊ីលានដុល្លារអាមេរិកដែលសមមូលនឹង ១៥%នៃផ.ស.ស. (២០១៧)។

តាមរយៈការបែកចែកកម្រិតនៃការផ្ដល់សេវាកម្ម វាត្រូវបានបែងចែកជា ០៣ក្រុមដូចខាងក្រោម៖

ក្រុមទី១ ៖ ជាក្រុមមីក្រូហិរញ្ញវត្ថុដែលផ្ដល់កម្ចីដល់អាជីវកម្មធុនតូចនិងមធ្យម និងផ្ដល់កម្ចីភាគច្រើនជារូបិយបត្របរទេស (ដុល្លារអាមេរិក)។ ភាគច្រើនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលដាក់ប្រាក់សន្សំ ទំហំនៃកម្ចីរបស់ក្រុមនេះជាមធ្យមមានចំនួនលើស ២០០០ដុល្លារអាមេរិកក្នុងអតិថិជននីមួយៗ។ ហើយថ្លៃនៃការផ្ដល់កម្ចីមានកម្រិតទាបប្រហាក់ប្រហែលទៅនឹងធនាគារ។

ក្រុមទី២៖ ភាគច្រើនជាគ្រឹះស្ថានមិនដាក់ប្រាក់សន្សំ (MFIs) ដែលមានផ្ដល់កម្ចីកម្រិតទាបទៅដល់បុគ្គល ឬជាក្រុម។ ពួកគេហ៊ានប្រឈមនឹងហានិភ័យខ្ពស់ជាមួយនឹងតម្រូវការឯកសារតិចស្របពេលដែលទទួលបានអត្រាការប្រាក់ខ្ពស់។ ព្រមទាំងមានការផ្ដល់កម្ចីដល់បុគ្គលឯកជនដែលមានទម្រង់នៃការធានាតិច។ កម្រិតមកម្ចីមធ្យមមានចំនួនតិចជាង ៥០០ដុល្លារអាមេរិក។ ក្រុមនេះធ្វើការប្រមូលកម្ចីតាមកន្លែងដែលប្រជាជនស្នាក់នៅ។

ក្រុមទី៣ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងក្រុមទី៣នេះមានរួមបញ្ចូលទាំងការផ្តល់ម្ចីតិច និងច្រើនដល់សហគ្រាសធុនតូចនិងមធ្យម។ Cambodia Investor Club៕

LEAVE A REPLY

Please enter your comment!
Please enter your name here