ក្រុមហ៊ុនសាងសង់ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុនាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើនមកកម្ពុជា

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រុមហ៊ុន China Road and Bridge ដែលបាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបាននាំមកនូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីសស្ថាបនាផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមបណ្តាញទំនាក់ទំនងសង្គម ផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានឲ្យដឹងកាលពីរសៀលថ្ងៃទី៣ សីហាកន្លងមកថា ការដ្ឋានសំណង់ប្រកប​ដោយភាពឈ្លាសវៃ ដោយឈរលើមូលដ្ឋានពិសេសៗជាច្រើន រួមមាន ១ ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS ដ៏គួរអោយចាប់អារម្មណ៍។ ម៉ាស៊ីនស្វ័យប្រវត្តិមួយគឺអាចជំនួសអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែរ១នាក់។

ក្រុមហ៊ុនក៏មានគម្រោងនាំចូល ឧបករណ៍ឈូសផ្ទៃថ្នល់ដោយស្វ័យប្រវត្តិ ការឈូសក្រាលគ្រែថ្នល់ ដែលមានភាពត្រឹមត្រូវ និងប្រសិទ្ធភាពជាងមនុស្សវាស់ផ្ទាល់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យសំណង់ ក្នុងពេលវេលាជាក់ស្តែងផងដែរ។

កម្ពុជានិងចិនចិត្តរួមគ្នា រួមគ្នាផ្តួតផ្តើមនូវគោលគំនិត “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” តស៊ូក្នុងការបង្កើតសហគមន៍អនាគតរួមគ្នា។ បច្ចេកវិទ្យាចិន ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានក្រាលថ្នល់ដោយប្រើប្រាស់កៅ​ស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាចសាំទៅនឹងសីតុណ្ហភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយពង្រឹងនូវសមត្ថភាពដឹកជញ្ជូននិងអាយុកាលនៃផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here