ដោយ សុជាតា
ម៉ាឡេស៊ីៈ ការកើតឡើងនូវមេរោគកូវីត Covid 19 បានពន្យាពេលគម្រោងអភិវឌ្ឍដ៏ធំតម្លៃ១០០ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនចិន នៅប្រទេសម៉ាឡេស៊ី ជិតកោះប្រទេសសិង្ហបុរី ត្រូវបានពង្អង់ល្បឿន។
សមាជិកក្រុមលក់ បានលើកឡើងថា ការអភិវឌ្ឍគម្រោងបានយឺតយ៉ាងខ្លាំង ហើយមានពិបាកទាក់ទាញ អ្នកទិញដោយសារស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។
មុនពេលវិបតិ្ត កូវីត ១៩ ហាងលក់ទំនិញពោរពេញដោយមនុស្ស ហើយការលក់គឺរក្សាកំណើនជានិច្ច ប៉ុន្តែចាប់តាំងខែមិនាមក ការលក់ធ្លាក់ចុះ៩០ភាគរយ ដោយគ្មានអតិថិជន ។
គំរោង Forest City ពីរភាគបី គឺគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យយក្សចិន garden ហើយចំណែកនៅសល់ គឺក្រុមហ៊ុនក្នុងស្រុក Malaysia។
Forest city បានបង្កើតឡើង ដោយបណ្តុះកោះសប្បនិម្មិត ចំនួនបួន លើផ្ទៃដី ១៧៤០ហិតតា។
ស្ថិតនៅជាប់ប្រទេសសិង្ហបុរី Forest city នឹងដើរតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសនេះ ដោយអនុញ្ញាតអោយអ្នកតាំងទីលំនៅ រីករាយជាមួយនឹងបណ្តុំពាណិជ្ជកម្ម ការកំសាន្ត ជាមួយទីក្រុងធំ ដែលមានតម្លៃសមរម្យ នៅក្នុងប្រទេសម៉ាឡេស៊ី។
នៅចុងឆ្នាំ ២០១៩ ទីក្រុង Forest City បានលក់អ្នកទីលំនៅប្រមាណ១៥ពាន់ឯកតា ក្នុងចំណោមគម្រោង៧សែនឯកតា ដែលរំពឹងបញ្ចប់នៅត្រឹម២០៣៥។
ក្រៅពីអតិថិជនពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ទីក្រុង Forest រំពឹងទុកទាក់ទាញអ្នកទិញពីប្រទេស ឥណ្ឌូនេស៊ី វៀតណាម កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និង ហុងកុង។
ទីក្រុង Forest បានផ្តល់កំនើនសេដ្ឋកិច្ច ម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១២។ គិតមកដល់បច្ចុប្បន្ននេះ ទីក្រុងនេះ បានទទួលទុនវិនិយោគប្រមាណ៤ពាន់លានដុល្លារ ទៅក្នុងការអភិវឌ្ឍ សម្រាប់សហគមន៍ក្នុងស្រុក សម្រាប់គម្រោងធ្វើអោយប្រសើរឡើងនូវសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិ Covid19 រដ្ឋាភិបាលបានណែនាំយុទ្ធនាការកម្មសិទ្ធិដីធ្លី ដោយទទួលជំនួយពីភ្នាក់ងារពន្ធដារ និងធនាគារ៕