តំបន់ខាងលិចរាជធានីភ្នំពេញនៅតែទាក់ទាញគម្រោងអភិវឌ្ឍន៍និងការទិញដីឡូត៏

ដោយៈ លក្ខិណា

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ដីឡូត៏ នៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ នៅតែទាក់ទាញដល់អ្នកអភិវឌ្ឍន៍ និងអ្នកទិញ ហើយក៏មិនមានតំបន់ណាអាចទាក់ទាញលើការគម្រោងអភិវឌ្ឍន៍ដីឡូត៏ ដូចនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជានៅតំបន់ជុំវិញភ្នំបាសិទ្ធ ភ្នំរាប និងឈានទៅដល់តំបន់តាមបណ្ដោយផ្លូវ៥១។

បើតាមអ្នកអភិវឌ្ឍន៍ដីធ្លី និងអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបាននិយា​យស្រដៀងគ្នាដែរថា តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ បច្ចុប្បន្ននេះជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ដីធ្លី ក្នុងចំណោមតំបន់នៅជុំវិញរាជធានីភ្នំពេញ ដោយឃើញថារដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់ទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីសុខ ស្រីអូនអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយរូបនៅតំបន់ផ្លូវ៥១ នៃខេត្តកំពង់ស្ពឺក៏បានថ្លែងប្រាប់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះថា លោកស្រីមើលឃើញថា តំបន់ខាងលិច ជាតំបន់ដែលនៅតែមានសក្ដានុពលទូលំទូលាយ។

លោកស្រីបានថ្លែងបន្តថា ទីតាំងនេះគឺអំណោយផលល្អ ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើន ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ ដែលជាច្រកសំខាន់សម្រាប់នាំទំនិញចេញ ដូច្នេះទៅអនាគតខាងមុខដ៏ខ្លីនេះ វិនិយោគិននឹងសម្លឹងតំបន់ប៉ែកខាងលិចរាជធានី សម្រាប់ជាទីតាំងក្នុងការផលិតទំនិញសម្រាប់នាំចេញ។

លោកស្រីបានបន្តថា ដោយសារតែសក្ដានុពល នៃការអភិវឌ្ឍឧស្សាហកម្មបានងាកមកទិសខាងលិចភ្នំពេញ  ដូច្នេះថ្ងៃខាងមុខតំបន់ខាងលិចភ្នំពេញ ពលរដ្ឋជាច្រើននឹងមករស់នៅក្បែរកន្លែងធ្វើការ ពេលនេះហើយដែលត្រូវការទិញតាំង សម្រាប់សង់ផ្ទះស្នាក់នៅ ឬជួលសម្រាប់កម្មករកម្មការិនី បម្រើការនៅក្នុងរោងចក្រដែលកើតឡើងបណ្ដើរនេះផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងកន្លងមកថា តំបន់ខាងលិចភ្នំពេញ ពិតជាទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ក្នុងការអភិវឌ្ឍអចលនទ្រព្យផងដែរ ជាទៅលើគម្រោងដីឡូត៏និងលំនៅឋាន។

លោកបានបន្តថា “អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើន ក៏បានបង្ហាញពីសុទិដ្ឋនិយមចំពោះការអភិវឌ្ឍរបស់ខ្លួននៅតំបន់ប៉ែកខាងលិច បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាបានជួបប្រទះនឹងវិបត្តិកូវីដ១៩ក៏ដោយ”។ លោកបន្តថា “មកដល់សព្វថ្ងៃនេះ ការទិញលក់ដីឡូត៏នៅតំបន់ខាងលិចភ្នំពេញនៅតែមានសកម្មភាព គ្រាន់តែសន្ទុះនៃសកម្មភាពបានថមថយបន្តិចបើធៀបនឹងមុនផ្ទុះជំងឺកូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here