ក្រុមហ៊ុនអាលីបាបា ចាប់ដៃជាមួយកម្ពុជា ដើម្បីជំរុញការប្រកួតប្រជែងពាណិជ្ជកម្មអេឡិចត្រូនិកសកល

ដោយ៖ លក្ខិណា

បាត់បំបង៖ ជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាសហការជាមួយចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា ខណៈបច្ចុប្បន្ននេះ កម្ពុជាបានឈានដល់ដំណាក់កាលជ្រើសរើសបេក្ខជនឆ្នើមពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត ដើម្បីបន្តវគ្គផ្តាច់ព្រ័ត្តសម្រាប់ថ្នាក់ជាតិនៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានឱ្យដឹងកាលពីចុងសប្ដាហ៍នេះថា ព្រឹត្តិការណ៍នៃការប្រកួតប្រជែងទេពកោសល្យនេះ គឺដើម្បីរកដំណោះស្រាយបែប ឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងការប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅតាមបណ្តាប្រទេសចំនួន១៥ផ្សេងគ្នា រួមមាន៖ ចិន កម្ពុជា កូឡុំប៊ី បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង-ល- និងមានការចាប់អារម្មណ៍ និងចូលរួមពីក្រុមនិសិ្សត យុវជន និងសហគ្រិនវ័យក្មេងជាច្រើនក្រុម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក៏បាននិយាយថា តាមរយៈកម្មវិធីនេះ យុវជននឹងទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពដើម្បីតំណាងឱ្យប្រទេសទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

លោក បានថ្លែងទៀតថា “ជាងនេះទៀត យុវជននឹងក្លាយជាបញ្ចវ័ន្ត ដែលមានមុខមាត់នៅលើពិភពលោកដែលរកដំណោះស្រាយជាមួយ និងបញ្ហារបស់ប្រជាជនទាំងអស់ទូទាំងពិភពលោកទៅលើផ្នែកទំនិញ ទំនាក់ទំនង ចំណេះដឹង ជាពិសេសការផ្សព្វផ្សាយការផ្លាស់ប្តូរនៃបច្ចេកវិទ្យា ឌីជីថល របស់អង្គភាពនិមួយៗរាប់បញ្ចូលទាំងឧស្សាហកម្មនិងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here