ចំណេះដឹង! ហេតុអ្វីបានជាប្រជាជនកម្ពុជាគួរស្វែងយល់អំពីផ្សារមូលបត្រ?

ដោយៈ សាវុធ

ភ្នំពេញៈ ផ្សារភាគហ៊ុនមិនមែនលក់ភាគហ៊ុនផ្ទាល់ខ្លួនទេ តែវាដើរតួជាផ្សារមួយដែលអ្នកទិញភាគហ៊ុនភ្ជាប់ជាមួយអ្នកលក់ហ៊ុន។

ទីផ្សារហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលប្រាក់ តាមរយៈការផ្ដល់ភាគហ៊ុន និងសញ្ញាប័ណ្ណសាជីវកម្ម។ វាក៏អនុញ្ញាត្តិឲ្យវិនិយោគគិន ចូលរួមក្នុងសមិទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយរកប្រាក់ តាមរយៈការបែងចែកភាគលាភ។
ប្រជាជនកម្ពុជាជាច្រើន នៅតែភ័យខ្លាចក្នុងទីផ្សារភាគហ៊ុន។ ដូចដែលគេគិតថា កុំលេងជាមួយភ្លើង ឬអ្នកនឹងដុត!។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា ដើម្បីដឹងអំពីផ្សារហ៊ុនពីព្រោះនៅពេលដែល
អ្នកទិញ អ្នកកំពុងតែទិញនូវម្ចាស់កម្មសិទ្ធដែលប្រែក្លាយទៅជាការសហការដ៏ល្អមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារមូលបត្រនិងកំណើនសេដ្ឋកិច្ច
ទីផ្សាមូលបត្រអនុញ្ញាត្តឲ្យមនុស្សធ្វើការបន្ថែមទៀត ជាមួយការសន្សំនិងគំនិតព្រមទាំងទេពកោសល្យរបស់ពួកគេផងដែរ។ មូលហេតុដែលប្រជាជកម្ពុជា គួតែរៀនសូត្រ និងធ្វើការវិនិយោគទុនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ពីព្រោះវាល្អខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

វាមានការល្អណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះថានៅពេលដែលផ្សារភាគហ៊ុន ដំណើរការគឺបានផ្ដល់ឱកាស ដល់ក្រុមហ៊ុនធំ ឬតូចនៅប្រទេសកម្ពុជា ប្រមូលដើមទុនផ្ដល់ឲ្យក្រុមហ៊ុន បានបោះផ្សាយភាគហ៊ុនលក់នៅក្នុងទីផ្សារ។ ក្រុមហ៊ុនបានទទួលធនធានពីវិនិយោគគិន ដើម្បីយកទៅប្រើប្រាស់ពង្រីកឧស្សាហកម្មគាត់ ឬអាជីវកម្មគាត់ដើម្បីឲ្យបានរ៉ឹងប៉ឹង ព្រមទាំងបង្កើតការងារកាន់តែច្រើន ដើម្បីលើកតំកើនជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។

ទីផ្សារហ៊ុនគឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចនៃប្រទេសមួយ។ តួនាទីរបស់វានៅក្នុងកំណើននៃឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសមួយ។ ហេតុដូចនេះហើយបានជារដ្ឋាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រមទាំងធនាគារជាតិនៃកម្ពុជា គួតែផ្ដោតនិងឃ្លាំមើលយ៉ាងដិតដល់អំពីផ្សារភាគហ៊ុននៅប្រទេសកម្ពុជា។

សំណួរដើម្បីពិចារណាមុនពេលដែលអ្នកសម្រេចចិត្តទិញភាគហ៊ុន
សម្រាប់ការទិញដូរមូលបត្រ គឺល្អសម្រាប់រយៈពេលវេលាវែង ប៉ុន្តែប្រសិនបើអ្នកទិញមូលបត្រថ្ងៃនេះ លក់ថ្ងៃស្អែកឡើងក៏បានដែរ ពីព្រោះគ្មានច្បាប់ណាដែលមិនឲ្យអ្នកលក់រយៈពេលខ្លីនោះទេ។ យើងត្រូវតែដឹងថាមុននឹងអ្នកទិញមូលបត្រមួយ តើវាមានលក្ខណៈណាមួយដែលអ្នកត្រូវតែស្វែងរក។ មុននឹងអ្នកសម្រេចចិត្តទិញ អ្នកត្រូវពិចារណានូវគំនិតមួយចំនួនដូចជា តើអ្នកនឹងអាចសង្ឃឹមបានភាគលាភចំនួនប៉ុន្មាន? តើមានហានិភ័យប៉ុន្មាន? តើវាមានផលប្រយោជន៏អ្វីខ្លះដល់អ្នក? តើវានាំចំណេញឲ្យអ្នកទេ?។

សម្រាប់មនុស្សវ័យក្មេង វាពិតជាល្អណាស់ក្នុងការចាប់ផ្ដើមវិនិយោគ លើហ៊ុនខណៈពេលដែលអ្នកនៅក្មេង ដោយសារតែបទពិសោធន៍ គឺជាគ្រូបង្រៀនដ៏ល្អបំផុតសម្រាប់អ្នក។ អ្នកនឹងពូកែខាងស្វែងរកគន្លឹះក្នុងស្ថានភាព ដែលពិបាកនៅពេលអនាគត។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវអំពីវា នោះអ្នកនឹងដឹងថា អ្នកមិនចាំបាច់ដាក់ស៊ុតទាំងអស់ទៅក្នុងកញ្ចប់តែមួយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here