ដោយៈលក្ខិណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើតសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ ដោយគ្រោងនឹងបង្កើនការចំណាយទៅលើវិស័យសំខាន់ៗចំនួន៤ រួមមានវិស័យសុខាភិបាល វិស័យការពារជាតិ វិស័យសាធារណការ និងដឹកជញ្ជូន និងវិស័យកសិកម្មអភិវឌ្ឍន៍ជនបទ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភាជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្ដីពីការកសាងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅការធ្វើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២១។
តាមគម្រោងនៃការបង្កើតសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ នឹងពិនិត្យបង្កើនកញ្ចប់ថវិកា លើសុខភាពសាធារណៈនៃក្រសួងសុខាភិបាល សម្រាប់ចំណាយលើការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងថ្នាំសង្កូវ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភាមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងបរិបទ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់បន្ថយ រាល់ការចំណាយនានា ដែលពុំចាំបាច់ នៅតាមក្រសួង និងស្ថាប័នរដ្ឋ ជាការចូលរួមសន្សំសំចៃ និងបានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរៀនរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ១៩។
រាជរដ្ឋាភិបាល បានខិតខំស្វែងរកថវិកា និងជំនួយសប្បុរសធម៌ទិញវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋចាប់ពីអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួន ១០លាននាក់ទូទាំងប្រទេស និងចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ(ប្រមាណ២លាននាក់ ) អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលជាការគិតគូរដល់សុខុមាលភាពសាធារណ ។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ និងបង្កើនចំនួនលើកញ្ចប់ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូននិងសន្តិសុខជាតិ (ក្រសួងមហាផ្ទៃ និងការពារជាតិ ) ។ តាមរយៈគំរោងព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាល បានត្រៀមបំរុងរួចជាស្រេចលើការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យឡើងវិញ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាសាកល បាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងប៉ះពាល់ចរន្តសេដ្ឋកិច្ចគ្រប់ផ្នែកត្រូវជាប់គាំង។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ ត្រូវការប្រជុំពិភាក្សាអនុម័ត ក្នុងសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីនាពេលខាងមុខ ក្រោមភាពអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុំការពិភាក្សា អនុម័តពីរដ្ឋសភា ព្រឹទ្ធសភា នឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហសត្ថលេខានៅមុនដំណាច់ឆ្នាំ ២០២១ទើបរាជរដ្ឋាភិបាលយកច្បាប់នេះ ទៅអនុវត្តចំណាយថវិកា កសាង អភិវឌ្ឍន៍ជាតិ ។
ក្នុងឆ្នាំ ២០២១នេះ រដ្ឋាភិបាលកម្ពុជាបានបង្កើន ការចំណាយទៅលើការទប់ស្កាត់កូវីដ១៩ច្រើន បន្ថែមពីលើការចំណាយដែលធ្លាប់មានរាល់ដង ក្នុងនោះដែរដូចជាការចំណាយទៅលើការឧបត្ថម្ភ ពលរដ្ឋក្រីក្រ