ចំណេះដឹងផ្សារហ៊ុន! តើប្រព័ន្ធជួញដូរចល័តគឺជាអ្វី?

ដោយៈ សាវុធ

ភ្នំពេញៈ ប្រព័ន្ធជួញដូរចល័ត (MTS) គឺជាប្រព័ន្ធថ្មីមួយដែលទើបតែបង្កើតឡើងដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយតាមរយៈប្រព័ន្ធនេះ វិនិយោគិនអាចជួញដូរភាគហ៊ុនបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។

MTS បានភ្ជាប់មកនូវមុខងារជាច្រើន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចដាក់បញ្ជាដោយខ្លួនឯងពីគ្រប់ទីកន្លែង ពិនិត្យមើលទិន្នន័យទីផ្សារបច្ចុប្បន្ន និងកន្លងមក រួមជាមួយនឹងទិន្នន័យ នៃគណនីជួញដូររបស់ខ្លួន តាមរយៈ smartphones ឬ tablets ដែលតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណេត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនអាចធ្វើការជាមួយMTS បានដូចជាៈ ១. ការដាក់បញ្ជាទិញ/លក់ ២. ការកែប្រែ និងលុបចោលបញ្ជា ៣. ការពិនិត្យមើលបញ្ជា និងកំណត់ត្រានៃការជួញដូរកន្លងមក ៤. ការពិនិត្យមើលសមតុល្យក្នុងគណនីជួញដូរ ៥. ការពិនិត្យមើលភាពចំណេញ/ខាត នៃមូលបត្រកាន់កាប់បច្ចុប្បន្ន និងប្រតិបត្តិការកន្លងមក ៦. ការតាមដានស្ថានភាពទីផ្សារ ៧. ការស្វែងរកព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗដែលពាក់ព័ន្ធ និង៨. ការស្នើដកប្រាក់។

មុខងារស្នើរដាក់ប្រាក់ (Cash Deposit) នឹងត្រូវដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ មុខងារថ្មីនេះ នឹងសម្រួលដល់វិនិយោគិន ក្នុងការដាក់ប្រាក់ចូលក្នុងគណនីជួញដូររបស់ខ្លួន ដោយមិនចាំបាច់ទៅធនាគារ។

ដើម្បីអាចប្រើប្រាស់មុខងារនេះបាន វិនិយោគិនត្រូវស្នើសុំការដំណើរការជាមុន ដោយបញ្ចូលលេខគណនីរបស់ខ្លួន ដែលមាននៅភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ដែលក្រុមហ៊ុនមូលបត្រ (Broker) របស់វិនិយោគិនប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here