ចំណេះដឹងផ្សាហ៊ុន! តើវិនិយោគិនត្រូវមានដើមទុនអប្បបរមាចំនួនប៉ុន្មានដើម្បីអាចចាប់ផ្ដើមជួញដូរបាន?

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មិនកំណត់ដើមទុនអប្បបរមាសម្រាប់ការវិនិយោគឡើយ ហើយលោកអ្នកត្រូវមានត្រឹមតែទឹកប្រាក់ស្មើនឹងថ្លៃមូលបត្រដែលត្រូវទិញបូករួមជាមួយថ្លៃកម្រៃសេវាដែលត្រូវបង់ទៅក្រុមហ៊ុនមូលបត្រ នៅពេលដែលលោកអ្នកបញ្ជាទិញតែប៉ុណ្ណោះ។

ឯកតាបញ្ជាអប្បបរមានៃភាគហ៊ុន និងសញ្ញាបណ្ណនៅផ.ម.ក. គឺត្រឹមតែ ១ ភាគហ៊ុន ឬ ១ឯកតាសញ្ញាបណ្ណ។ ដើម្បីចាប់ផ្តើមជួញដូរបាន អ្នកត្រូវមានគណនីជួញដូរជាមុនសិន។ ដើម្បីបើកគណនីជួញដូរមូលបត្រ អ្នកត្រូវទាក់ទងទៅកាន់ក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិក របស់ ផ.ម.ក.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ មានតែក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាបណ្ណ និងជាសមាជិករបស់ផ.ម.ក.ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានប្រព័ន្ធកុំព្យូទ័រតភ្ជាប់ជាមួយនឹងផ.ម.ក.។ រាល់វិនិយោគិនទាំងអស់ត្រូវបើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រជាសមាជិករបស់ ផ.ម.ក. និងដាក់បញ្ជាតាមរយៈសមាជិកនោះ។

ដោយមានឈ្មួញជើងសាមូលបត្រនៅក្បែរលោកអ្នក លោកអ្នកអាចស្នើសុំការប្រឹក្សាវិនិយោគ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងៗទៀតពីពួកគេ។

យ៉ាងណាមិញ នៅពេលលោកអ្នកអាចដាក់បញ្ជាជួញដូរដោយខ្លួនឯងតាមរយៈប្រព័ន្ធជួញដូរចល័ត (MTS) ទៅកាន់ប្រព័ន្ធជួញដូររបស់ផ.ម.ក. បញ្ជាទំាងនោះនឹងត្រូវឆ្លងកាត់តាមប្រព័ន្ធជួញដូររបស់ឈ្មួញជើងសាមូលបត្រជាមុនសិន មុននឹងទៅដល់ប្រព័ន្ធជួញដូររបស់ផ.ម.ក.៕

LEAVE A REPLY

Please enter your comment!
Please enter your name here