ចំណេះដឹង! តើ​យុវជន​គួរ​គ្រប់គ្រង​លុយ​របៀប​ណា​ដើម្បី​មាន​សេរីភាព​ហិរញ្ញវត្ថុ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ លុយ​អាច​កើតចេញពី​ការព្យាយាម ស្វែងរក​ប្រកបដោយ​ការតាំង​ចិត្ត និង​ស្របទៅនឹង​ច្បាប់។ នៅពេល​និយាយ​ពី​លុយ គេ​ជឿថា មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ចង់ដឹង​ចង់​ឮថា តើ​ធ្វើ​យ៉ាងដូចម្ដេច​ទើប​អាច​ទទួលបាន​លុយ​ច្រើន។

ប៉ុន្តែ​អ្វីដែល​ចាំបាច់​ត្រូវតែ​ពិចារណា​ត្រង់​ថា នៅពេល​មាន​លុយ​កាន់​នៅក្នុង​ដៃ គួរ​ចាត់ចែង​យ៉ាងណា ដើម្បី​អាចមាន​ភាពល្អប្រសើរ​មិន​បាត់បង់​ទៅវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការ​ចែករំលែក​នូវ​ចំណេះដឹង អ្នកជំនាញ​វិភាគ​សេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានលើកឡើង​ពី​ការចាត់ចែង​លុយ​ចំនួន៤ប្រភេទ ដែល​យុវជន​ខ្មែរ​ទូទៅ​តែង​ជួប និង​អនុវត្ត ហើយ​ក្នុងនោះ​មានការ​ចាត់ចែង​សាច់ប្រាក់​ខ្លះ ទទួលបាន​ផល​វិជ្ជមាន ជាពិសេស​សម្រាប់​អ្នក ដែលមាន​គំនិត​ចង់​ក្លាយជា​សហគ្រិន​វ័យក្មេង ដោយ​ការចូល​ខ្លួន​ប្រឡូក​ក្នុងការ​វិនិយោគ ប៉ុន្តែ​សម្រាប់​ការចាត់ចែង​ខ្លះទៀត​អាចធ្វើឱ្យ​អន្តរាយ។

ជម្រើស​ទី១ វិនិយោគ​លើ​ការកសាង​សមត្ថភាព តាមរយៈ​ការរៀន​បន្ត ឬ​រៀន​បន្ថែម​នូវ​ជំនាញ​នានា ដើម្បី​ក្លាយខ្លួន​ទៅជា​ពលរដ្ឋ​ល្អ ជា​បុគ្គល​ដែលមាន​សមត្ថភាព​ខ្ពស់ និង​រកចំណូលបាន​ច្រើនជាង​មុន។ នេះ​ជាការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត។

ជម្រើស​ទី២ វិនិយោគ​ប្រាក់​ដើម្បី​បង្កើត​ប្រាក់ ដូចជា​វិនិយោគ​លើ​ផ្សារ​ហ៊ុន(Stocks) វិនិយោគ​លើ​អចលនទ្រព្យ វិនិយោគ​ដោយ​ចូល​ហ៊ុន​បង្កើត​អាជីវកម្ម​នានា។ នេះ​ជាការ​វិនិយោគ​ដ៏​ប្រសើរ​ទី២ បន្ទាប់ពី​ការវិនិយោគ​លើ​ការកសាង​សមត្ថភាព​ផ្ទាល់ខ្លួន។ ការវិនិយោក​ក្នុង​ជំរើស​ទី២នេះ ក៏​ជា​មធ្យោបាយ​មួយ ជួយ​អោយ​សមត្ថភាព​ក្នុងការ​វិភាគ ការគិត និង​ការសំរេចចិត្ត​មាន​លក្ខ​ណះ​ល្អប្រសើរ និង​ទទួលបាន​បទពិសោធ​ន៏ល្អៗផងដែរ។

ជម្រើស​ទី៣ ទិញ​ផ្ទះ​បង់​រំលស់ ឬ​សន្សំ​ប្រាក់​នៅ​ធនាគារ។ ជា​ជំរើស​ល្អ​ដែរ ព្រោះ​អ្នក​អាច​សល់​ទ្រព្យ និង​មាន​វិន័យ​ហិរញ្ញវត្ថុ​ល្អ ប៉ុន្តែ​មិនបាន​ផ្តល់ឱ្យ​អ្នក​អាច​កសាង​សមត្ថភាព ដូច​ការវិនិយោគ​តាម​ជំរើស​ទី១ និង​ទី២នោះទេ។ ម្យ៉ាងវិញទៀត ផលចំណេញ​ពី​ផ្ទះ​ឡើងថ្លៃ ឬ​ការប្រាក់​ដែល​ទទួលបាន​ពី​ធនាគារ​ក៏​ទាប។

ជម្រើស៤ ចាយវាយ​ហ៊ឺហា​តាមបែប​ជីវិត​យុវវ័យ​ភ្លេចខ្លួន ដោយ​គិតថា​ខ្លួន​នៅ​ក្មេង​ឬ​នៅ​លីវ ដូចជា​ទិញ​សម្ភារៈទំនើបៗ ចូល​ក្លឹប ចូល​ខារ៉ាអូខេ។ល។ នេះ​ជា​ជំរើស​ដ៏​អាក្រក់​បំផុត ដែល​យុវជន​ខ្មែរ​មួយ​ភាគ​ធំ​កំពុង​ប្រព្រឹត្ត នាំ​ឲ្យ​ខាតបង់​ទាំង​ទ្រព្យធន ខាតបង់​ទាំង​ពេលវេលា ខាតបង់​ទាំង​ឱកាស​កសាង​សមត្ថភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here