ដោយៈ សាវុធ
ភ្នំពេញៈ សន្ទស្សន៍ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) គឺជាសន្ទស្សន៍រួមមួយ ដែលតំណាងឱ្យបម្រែបម្រួលនៃថ្លៃភាគហ៊ុន របស់ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីនៅផ.ម.ក.នៅលើទីផ្សារគោល។
សន្ទស្សន៍ផ.ម.ក. ត្រូវបានគណនាដោយផ្អែកលើរូមមន្តមធ្យមទម្ងន់ នៃទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitalization-Weighted Average formula)។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផ្នែក “សន្ទស្សន៍”។
បច្ចុប្បន្ន សន្ទស្សន៍ផ.ម.ក. គឺជាសន្ទស្សន៍តែមួយគត់ដែលមាននៅផ.ម.ក.។ មិនមានសន្ទស្សន៍តំណាងឲ្យ”ទីផ្សារកំណើន”នោះទេ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺជាប្រតិបត្តិករទីផ្សារតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ ដែលភាគហ៊ុន៥៥% កាន់កាប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៤៥%ទៀតកាន់កាប់ដោយផ្សារមូលបត្រកូរ៉េ។
ផ្សារមូលបត្រកម្ពុជា ទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករទូទាត់ ផាត់ទាត់ និងប្រតិបត្តិកររក្សាទុកមូលបត្រ៕