ដោយៈ សាវុធ
ភ្នំពេញៈ អាជីវកម្មភាគច្រើន នៅប្រទេសកម្ពុជា ហើយជាពិសេសនោះគឺអាជីវកម្មលក្ខណៈជាគ្រួសារភាគច្រើន មិនត្រូវការរបាយការណ៏ហិរញ្ញវត្ថុនោះទេ។
ពួកយើងចង់ដឹងមូលហេតុអ្វី ដែលអាជីវកម្មគ្រួសារភាគច្រើនមិនត្រូវការវា ហើយពួកយើងក៏បានសាកសួរអាជីវកម្មគ្រួសារមួយ ហើយក៏គាត់បានឆ្លើយថា វាមិនសូវជាមានប្រយោជន៍ ហើយវាត្រូវការពេលវេលាច្រើន និងអ្នកចេះរៀបចំវាផងដែរ ហើយក្រោយពីពេលដែលគាត់បានរៀបចំរួចរាល់ហើយ វាមិនដឹងថាធ្វើអ្វីជាមួយវាទៀតដែរ។
នៅប្រទេសកម្ពុជា របាយការណ៍ហិរញ្ញវត្ថុ ជាទូទៅរៀបចំដោយអាជីវកម្មធំៗ។ ចុះហេតុអ្វីបានជាអាជីវកម្មតូចក៏ត្រូវការវាដែរ? ជាតំបូងយើងនិងស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុថា តើវាមានន័យយ៉ាងម៉េចជាមុនសិន។ តើដូចម្ដេចដែលហៅថារបាយការណ៍ហិរញ្ញវត្ថុ?របាយការណ៍ហិរញ្ញវត្ថុសង្ខេបអំពីតំណើរការនៃគណនីយ។ វាកំណត់អំពីភាពខ្លាំងនិងខ្សោយនៃអាជីវកម្ម។
របាយការណ៍ហិរញ្ញវត្ថុមាន៣ប្រភេទ នៃរបាយការណ៏ហិរញ្ញវត្ថុដែលបង្កើតឡើងដោយអាជីវកម្មភាគច្រើនជារាងរាល់ឆ្នាំ។
១. តារាងតុល្យការ: វាបង្ហាញអំពី ទ្រព្យ បំណុល សមធម៍ ហើយនិងការចុះបញ្ចីសង្ខេបនីមួយៗ។ ដោយនៅចុងឆ្នាំវាបង្ហាញអំពីទ្រព្យ ដែលអ្នកមានដូចជា យានជំនិះ អាគារ លុយនៅក្នុងក្រុមហ៊ុនរបស់អ្នកជាដើម។ ហើយវាក៏ប្រាប់ពីចំនួនដែលអ្នកជំពាក់ផងដែរដូចជាធនាគារ និងអ្នកផ្គត់ផ្គង់សំភារៈក្នុងអាជីវកម្មរបស់អ្នក។
២. របាយការណ៏ចំណូល: វាបានបង្ហាញអំពីប្រាក់ចំណូល ចំណាយ ជារាងរាល់៣ខែម្ដង៦ខែម្ដង ឬមួយជារាងរាល់ឆ្នាំ។ ជាទូទៅផ្ដល់នូវការប្រៀបធៀបទិន្នន័យ២ ទៅ៣ឆ្នាំ។ វាបានអនុញ្ញាត្តិឲ្យអាជីវកម្មដឹងថា តើដំណើរការអាជីវកម្មរបស់ពួកគេ កំពុងមានការចំណេញឬមួយក៏ការខាត។
៣. របាយណ៍ការលំហូរសាច់ប្រាក់: សង្ខេបពីការចំណាយប្រាក់ប្រចាំឆ្នាំ។ នេះជួយបង្ហាញថាក្រុមហ៊ុន ឬមួយក៏អាជីវកម្មត្រូវបានចំណាយអស់ប៉ុន្មានក្នុងមួយឆ្នាំៗ។
ហេតុអ្វីបានជាអាជីវកម្មត្រូវការរបាយការណ៍ហិរញ្ញវត្ថុធ្វើអី?
ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវការចំណាយពេលច្រើន។ ដូច្នេះហេតុអ្វីបានជាអាជីវកម្ម អង្គការ និងស្ថាប័ន អ្វីទាំងត្រូវការមុខងារជំនាញខាងគណនេយ្យ ដើម្បីធ្វើអ្វី? ទាំងនេះរួមមាន៖
សម្រេចចិត្តបានកាន់តែល្អប្រសើរ
នេះអាចរៀបចំគោលដៅបានយ៉ាងមានប្រសិទ្ធភាព សម្រាប់ពេលអនាគត។ វាផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវ ក្នុងអាជីវកម្មរបស់អ្នកថាកំពុងដំណើរការយ៉ាងម៉េច ដូចច្នេះហើយអ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរ។
រៀបចំការបង់ពន្ធ
វាមានសារៈសំខាន់ហើយចាំបាច់ សម្រាប់គ្រប់អាជីវកម្មទាំងអស់ រួមទាំងម្ចាស់អាជីវកម្មបុគ្គល ដើម្បីបង់ពន្ធនិងរបាយកាណ៏និងការយកពន្ធ។ វានឹងរក្សាពត៌មានឲ្យមានសណ្ដាប់ធ្នាប់។
ផ្ដល់ភ័ស្ដុតាងនៃភាពជោគជ័យរបស់អ្នក
អ្នកផ្ដត់ផ្គង់ និងអតិជន អាចចង់ពិនិត្យមើលស្ថេរ ដើម្បីអាចធ្វើការបង់ប្រាក់ឬមួយក៏ផ្គត់ផ្គង់ទំនិញតាមតម្រូវការឬមួយក៏អត់។ ហើយផលចំណេញថា តើវាកំពុងដំណើរការយ៉ាងដូចម្ដេច។ ធនាគារប្រហែលជាចង់ដឹងថា តើអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្ដេច ដើម្បីដឹងថាតើអ្នកមានលទ្ធភាព ក្នុងការទូទាត់សងបំណុលបានដែរឬទេ៕