តើអចលនទ្រព្យសំខាន់ៗមានប៉ុន្មានប្រភេទនិងកំពុងពេញនិយមវិនិយោគនៅកម្ពុជា?

ដោយៈ ម៉ាណេត

ភ្នំពេញៈ តើអ្នកដឹងទេអចលនទ្រព្យសំខាន់ៗ មានប៉ុន្មានប្រភេទ? អ្នកជំនាញអច​លនទ្រព្យបានឱ្យដឹងថា អចលនទ្រព្យសំខាន់ៗ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ រួមានអចលនទ្រព្យលំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម អចលនទ្រព្យឧស្សាហកម្ម និងអចលនទ្រព្យជាដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ អចលនទ្រព្យលំនៅដ្ឋាន (residential real estate)
ជាប្រភេទអចលនទ្រព្យដែលប្រើប្រាស់ សម្រាប់ការរស់នៅមានដូចជាផ្ទះ ខុនដូ និង អាផាតមិន ជាដើម។ ជាទូទៅ គេអាចវិនិយោគលើអចលនទ្រព្យប្រភេទនេះ តាមរយៈការទិញចូលតម្លៃទាប ហើយលក់ចេញយកផលចំណេញ ឬដាក់ជួលបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់។

២) អចលនទ្រព្យពាណិជ្ជកម្ម (commercial real estate)
អចលនទ្រព្យប្រភេទនេះមានដូចជា ផ្សារទំនើប,ហាងលក់រាយ អគារការិយាល័ សណ្ឋារគារនិងកាស៊ីណូ មន្ទីពេទ្យឯកជន និងគ្រឹះស្ថានអប់រំ។ ប្រភេទអចលនទ្រព្យពាណិជ្ជកម្មនេះ មានមុខងារច្រើនជាងអចលនទ្រព្យលំនៅឋាន។ មិនតែប៉ុណ្ណោះ អចលនទ្រព្យពាណិជ្ជកម្ម អាចធ្វើឱ្យមានស្ថេរភាពលំហូរសាច់ប្រាក់ច្រើនជាង ព្រោះអគារពាណិជ្ជកម្មនីមួយៗ មានបន្ទប់ច្រើនបើធៀបនឹងផ្ទះល្វែង ហើយបន្ថែមពីនេះ ការដាក់ជួលមានរយៈពេលវែងរហូតដល់៥ ទៅ១០ឆ្នាំឯណោះ។

៣) អចលនទ្រព្យឧស្សាហកម្ម
ជាប្រភេទអចលនទ្រព្យ ដែលសំដៅលើរោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម។

៤) អចលនទ្រព្យជាដី
ដីជាប្រភេទអចលនទ្រព្យប្រើប្រាស់ដី ក្នុងការសាង់សង់ផ្ទះ ឬអគារពាណិជ្ជកម្មផ្សេងៗ ដីក៏ត្រូវបានប្រើប្រាស់ក្នុងគោលបំណង សម្រាប់កសិកម្មដូចជាការប្រើប្រាស់ដីសម្រាប់ការដាំដំណាំ និងចិញ្ចឹមសត្វជាដើម។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា អចលនទ្រព្យទាំង៤ទាំងនេះមិនត្រឹមតែមាននិយម សម្រាប់ការវិនិយោគ នៅតាមបណ្តាប្រទេសផ្សេងៗប៉ុណ្ណោះទេ នៅកម្ពុជា វិនិយោគិនក៏និយមក្នុងការវិនិយោគ លើប្រភេទអចលនទ្រព្យទាំងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here