ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនៅកម្ពុជា ត្រៀមដាក់ដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Clik ដែលមានមូលដ្ឋាននៅកម្ពុជា បានប្រកាសបិទបញ្ចប់ការកៀរគរទុនវិនិយោគបន្ថែមវគ្គដំបូងដោយទទួលបានប្រាក់ ៣,៧ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី៥ ខែសីហា។

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Clik ដែលចាប់ផ្តើមអភិវឌ្ឍក្នុងឆ្នាំ ២០១៦ ត្រៀមនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។ ក្រុមហ៊ុន Clik គឺជាចង្កោមការទូទាត់ដែលជំរុញឲ្យការទូទាត់របស់អតិថិជនតាមរយៈកាត កាបូបប្រាក់អនឡាញ និងគណនីធនាគារ ខណៈដែលអាចឲ្យពាណិជ្ជករទទួលយកការទូទាត់បែបនោះ។

ក្រុមហ៊ុន បានឱ្យដឹងថា មូលនិធិនេះត្រូវបានដឹកនាំដោយក្រុមហ៊ុន Openway និង Poems Pte Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុន Phillip Capital ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសឹង្ហបុរីក្នុងតម្លៃជាង ៣៥ ពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រងរួមជាមួយនឹងក្រុមវិនិយោគិនគាំទ្រហិរញ្ញវត្ថុពិភពលោកជាច្រើនទៀតដែល ១ ភាគ ៣ មានមូលដ្ឋាននៅប្រទេសកម្ពុជា។

ហិរញ្ញប្បទាននេះរួមមាន ២ លានដុល្លារនៃការប្ដេជ្ញាចិត្តវិនិយោគដំបូង ដែលបានប្រកាសកាលពីចុងឆ្នាំ ២០១៨ អាចឲ្យក្រុមហ៊ុន Clik បង្កើនក្រុមវិស្វកម្មផលិតកម្ម និងសេវាអតិថិជនរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន Clik លោក Matthew Tippetts បានឲ្យដឹងថា “បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការកើនឡើង និងការកំណត់មូលដ្ឋានគ្រឹះនៃយុទ្ធសាស្ដ្រទីផ្សារក្នុងតំបន់របស់យើង យើងត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើនល្បឿនកំណើនរបស់យើងជាមួយការបិទដំណាក់កាលដំបូងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here