ចំណេះដឹង! តើអ្វីទៅជាប្រកាសនីយបត្រតក្កកម្ម?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រ ដែលបានផ្តល់ដើម្បីការពារតក្កកម្ម។ តក្កកម្ម គឺជាគំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្ត បាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។
តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

យោងតាមច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម បានឱ្យនិយមន័យថា តក្កកម្មជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម ហើយតក្កកម្មនោះត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើអាចត្រូវផលិត ឬយកទៅប្រើប្រាស់បាននៅក្នុងប្រភេទណាមួយនៃវិស័យឧស្សាហកម្មបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះតក្កករ ដែលមានបំណងការពារតក្កកម្មរបស់ខ្លួន តក្កករនោះចាំបាច់ត្រូវតែធ្វើការស្នើសុំប្រកាសនីយបត្រតក្កកម្ម (វិញ្ញាបនបត្រដែលបានផ្ដល់ឡើង ដើម្បីការពារតក្កកម្ម) ទៅស្ថាប័នពាក់ព័ន្ធនានា ទើបតក្កករនោះ មានសិទ្ធិពេញលេញលើតក្កកម្មរបស់ខ្លួន។

ប៉ុន្ដែប្រសិនបើបុគ្គលពីរនាក់ ឬច្រើននាក់ បានបង្កើតតក្កកម្មរួមគ្នា នោះសិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវតែជាសិទ្ធិរួមគ្នានៃបុគ្គលទាំងនោះ តែបើបុគ្គលពីរនាក់ ឬច្រើននាក់ បានរកឃើញដោយឡែកពីគ្នានូវតក្កកម្មដូចគ្នា នោះសិទ្ធិអត្ថិភាពក្លាយជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវបានទៅលើបុគ្គលណា ដែលបានធ្វើការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មមុនគេ ហើយស្របតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here