ហេតុអ្វីវិនិយោគិនចាំបាច់ត្រូវបង់កម្រៃជើងសារ?

ដោយៈ សាវុធ

ភ្នំពេញ៖ ថ្លៃកម្រៃជើងសាររបស់លោកអ្នកនឹងបានទៅអង្គភាពផ្សេងៗគ្នាដែលមានតួនាទីនៅក្នុងទីផ្សារមូលបត្រ។ វានឹងជួយទ្រទ្រង់ប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធជួញដូរ និងមុខងារផ្សេងៗរបស់ទីផ្សារមូលបត្រទាំងមូល។ កម្រៃជើងសារនឹងត្រូវគិតតែនៅពេលបញ្ជារបស់លោកអ្នកត្រូវបានផ្គូផ្គងជោគជ័យតែប៉ុណ្ណោះ។

រាល់មូលបត្រទាំងអស់ដែលបានចុះបញ្ជីនៅផ.ម.ក. ត្រូវបានរក្សាទុកក្នុងទម្រង់អេឡិចត្រូនិចនៅប្រតិបត្តិកររក្សារទុកមូលបត្ររបស់ផ.ម.ក. ដែលនៅទីនោះ សន្តិសុខសុវត្ថិភាពនៃព័ត៌មានត្រូវបានធានាយ៉ាងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាស្រដៀងគ្នាទៅនឹងការផ្ញើប្រាក់របស់លោកអ្នកនៅធនាគារដែរ ដែលនៅទីនោះ ព័ត៌មានអំពីកម្មសិទ្ធិប្រាក់របស់លោកអ្នកត្រូវបានរក្សាទុកប្រកប ដោយសុវត្ថិភាព, លើកលែងម្យ៉ាង គឺលោកអ្នកមិនអាចដកមូលបត្ររបស់លោកអ្នកមកកាន់កាប់ក្នុងទម្រង់ជាក្រដាសបានឡើយ។

ការផ្ទេរកម្មសិទ្ធិ នឹងត្រូវធ្វើឡើងនៅក្នុងប្រព័ន្ធ តាមរយៈការផ្ទេររវាងគណនី (book-entry system), គឺស្រដៀងគ្នានឹងការផ្ទេរលុយនៅក្នុងធនាគាមួយដូច្នោះដែរ៕ CSX

LEAVE A REPLY

Please enter your comment!
Please enter your name here