ចំណេះដឹងអចលនទ្រព្យៈតើមូលដ្ឋានគិតពន្ឋអចលនទ្រព្យ ត្រូវឈរលើកត្តាអ្វីខ្លះ?

ដោយៈសាវុធ

ភ្នំពេញៈ មូលដ្ឋាននៃការគិតពន្ឋលើអចលនទ្រព្យ ត្រូវបានគិតគូយ៉ាងច្បាស់លាស់ ប៉ុន្តែឈរលើមូលដ្ឋានខុសៗគ្នា អាស្រ័យតាមទំហំ និងប្រភេទអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងមួយ សម្រាប់បង្ហាញលោក អ្នកដូចជា៖

• ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០,១%នៃមូលដ្ឋានគិតពន្ធ។
• មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។
• តម្លៃអចលនទ្រព្យ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃ អចលនទ្រព្យទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%។
ការលើកលែងពន្ធ
• អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសបរទេស។
• ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
• អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្មដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម។
• អចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ
• ផ្ទះ អគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់។
• អចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here